ប៉េកាំង៖ នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលក្រុងប៉េកាំងបានឲ្យដឹងថា មន្ត្រីយោធាជាន់ខ្ពស់របស់ប្រទេសចិនម្នាក់ ត្រូវបានដកចេញពីមុខតំណែងសម្រាប់ “ការរំលោភវិន័យយ៉ាងធ្ងន់ធ្ងរ” ដែលជាឧត្តមនាវីឯកចុងក្រោយបង្អស់ ដែលស្ថិតក្រោមការបង្រ្កាបអំពើពុករលួយ នៅក្នុងជួរកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ ។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិរបស់ក្រុងប៉េកាំង បានប្រាប់ដល់សន្និសីទសារព័ត៌មានថា គណបក្សកុម្មុយនិស្តចិន ដែលកំពុងកាន់អំណាច “បានសម្រេចផ្អាកមុខតំណែងលោក Miao Hua ពីការស៊ើបអង្កេតដែលមិនទាន់សម្រេច” ។ លោក Wu មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមណាមួយ អំពីការចោទប្រកាន់ទៅលើរូបលោក Miao ដែលជាឧត្តមនាវីឯក និងជាសមាជិកនៃគណៈកម្មាធិការ យោធាកណ្តាលដ៏មានឥទ្ធិពលរបស់ក្រុងប៉េកាំង ហៅកាត់ថា (CMC) នោះទេ ។ ប៉ុន្តែ “ការបំពានវិន័យយ៉ាងធ្ងន់ធ្ងរ” ជាទូទៅត្រូវបានប្រើប្រាស់ ដោយមន្ត្រីនៅក្នុងប្រទេសចិន ជាការប្រមាថចំពោះអំពើពុករលួយ ។ គេបានឃើញលោក Miao បានអង្គុយនៅស្នាក់ការកណ្តាលរបស់ CMC ជាមួយបុរស៥នាក់ផ្សេងទៀត រួមទាំងប្រធានាធិបតី Xi Jinping នៅលំដាប់កំពូល និងដឹកនាំការិយាល័យសំខាន់បំផុត របស់ខ្លួនគឺនាយកដ្ឋានកិច្ចការនយោបាយ ។ លោក Miao ត្រូវបានគេពិពណ៌នាថា … Continue reading មន្ត្រីយោធាជាន់ខ្ពស់របស់ប្រទេសចិន ត្រូវបានបណ្តេញចេញពីមុខតំណែង ដោយស្ថិតក្នុងការស៊ើបអង្កេត ពីបទប្រព្រឹត្តអំពើពុករលួយ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed