Update: រដ្ឋាភិបាលថៃ ដាក់ការតវ៉ាជាផ្លូវការជាមួយ នឹងរដ្ឋាភិបាលមីយ៉ាន់ម៉ា ក្រោយហេតុការណ៍បាញ់ប្រហារ និងចាប់ខ្លួនអ្នកនេសាទរបស់ខ្លួន

បរទេស៖ រដ្ឋាភិបាលថៃ បានដាក់ការតវ៉ាជាផ្លូវការជាមួយ នឹងរដ្ឋាភិបាលមីយ៉ាន់ម៉ា បន្ទាប់ពីកប៉ាល់នេសាទថៃមួយគ្រឿង ត្រូវបានរងការបាញ់ប្រហារនៅក្នុងដែនទឹក Ranong កាលពីថ្ងៃសៅរ៍។ ឧប្បត្តិហេតុនេះនាំឱ្យមានការរឹបអូសទូកមួយគ្រឿង ក្នុងចំណោមក្រុមនាវិកដែលក្នុងនោះមាន ៤នាក់ជាជនជាតិថៃ ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងអំឡុងពេលធ្វើដំណើរ ទៅគណៈរដ្ឋមន្ត្រីចល័តទៅកាន់ខេត្តឈៀងរ៉ៃ កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បាននិយាយថា រដ្ឋាភិបាលប្រឆាំងទៅនឹង ការប្រើប្រាស់អំពើហិង្សា ហើយកំពុងរង់ចាំលទ្ធផលនៃ ការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ ថៃ លោក Phumtham Wechayachai បាននិយាយថា មន្ត្រីថៃនៅគណៈកម្មាធិការ ព្រំដែនថៃ-មីយ៉ាន់ម៉ា បានផ្ញើលិខិតមួយដើម្បីតវ៉ាប្រឆាំងនឹង ការវាយប្រហារនេះ ហើយសុំឱ្យមីយ៉ាន់ម៉ា ប្រគល់ទូកដែលរឹបអូសបាន និងនាវិកថៃមកវិញ។ ចំណែករដ្ឋមន្ត្រីក្រសួងការបរទេសថៃលោក Maris Sangiampongsa បាននិយាយថា លោកនឹងកោះហៅឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា ប្រចាំប្រទេសថៃ ដើម្បីពិភាក្សាអំពីបញ្ហានេះ និងទាមទារឱ្យមានការដោះលែង … Continue reading Update: រដ្ឋាភិបាលថៃ ដាក់ការតវ៉ាជាផ្លូវការជាមួយ នឹងរដ្ឋាភិបាលមីយ៉ាន់ម៉ា ក្រោយហេតុការណ៍បាញ់ប្រហារ និងចាប់ខ្លួនអ្នកនេសាទរបស់ខ្លួន