ថៃឡង់ដ៏ និងម៉ាឡេស៊ី ប្រឈមមុខនឹងរលកទី២ នៃព្យុះភ្លៀង នីងគ្រោះទឹកជំនន់
កូឡាឡាំពួរ៖ អាជ្ញាធរម៉ាឡេស៊ី និងថៃឡង់ដ៏ កំពុងប្រឈមមុខនឹងរលកទី២នៃព្យុះភ្លៀងដែលធ្លាក់ចុះយ៉ាងខ្លាំង និងគ្រោះទឹកជំនន់ដែលអាចកើតមានក្នុងសប្តាហ៍នេះ ។ អាជ្ញាធរបានឲ្យដឹងថា ទោះបីជាអ្នកផ្លាស់ទីលំនៅមួយ ចំនួនអាចត្រឡប់ទៅផ្ទះវិញ បានក៏ដោយ ហើយគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ បានចាប់ផ្តើមស្រកនៅតំបន់ខ្លះក្តី ។ គិតចាប់តាំងពីសប្តាហ៍មុន មានមនុស្សចំនួន ២៧នាក់បានស្លាប់ និងជាងកន្លះលានគ្រួសារ នៅក្នុងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជិតខាងគ្នានេះ បានរងការវាយប្រហារដោយភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង និងគ្រោះទឹកជំនន់ ដែលអាជ្ញាធរលើកឡើងថា បានកើតឡើងធ្ងន់ធ្ងរបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ។ ស្ថានភាពបន្ទាន់ៗ បានប្រសើរឡើង នៅក្នុងតំបន់មួយចំនួន ហើយកម្រិតទឹកបានស្រកចុះដែរ នេះបើយោងតាមទិន្នន័យ របស់រដ្ឋាភិបាលបានប្រកាសឲ្យដឹងនៅថ្ងៃចន្ទនេះ ។ គេហទំព័ររបស់ទីភ្នាក់ងារ គ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញថា នៅក្នុងប្រទេសម៉ាឡេស៊ី ចំនួនមនុស្សនៅក្នុងជំរកជម្លៀស បានថយចុះមកនៅត្រឹមប្រហែល១២៨.០០០នាក់ ដែលពីមុនមានរហូតដល់ ១៥២.០០០នាក់កាលពីថ្ងៃអាទិត្យ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed