ចំនួនអ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់ នៅក្នុងប្រទេសថៃឡង់ដ៏ កើនឡើងដល់២៥នាក់
បាងកក ៖ ក្រុមមន្ត្រីបានឲ្យដឹង នៅថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់ នៅភាគខាងត្បូង នៃប្រទេសថៃឡង់ដ៏ បានកើនឡើងដល់២៥នាក់ហើយ ជាមួយនឹងការព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ជាច្រើនថ្ងៃទៀត ។ទីភ្នាក់ងារគ្រោះមហន្តរាយ របស់ប្រទេសថៃឡង់ដ៏ បានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា គ្រោះទឹកជំនន់បាន ចាប់តាំងពីថ្ងៃទី២២ខែវិច្ឆិកា បានបង្កប៉ះពាល់ដល់ផ្ទះ ជាង៦៦០.០០០ខ្នង នៅភាគខាងត្បូងប្រទេស ។ លោក Suwas Bin-Uma ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់នៅ Songkhla បានប្រាប់ដល់ទូរទស្សន៍រដ្ឋ Thai PBS ថា គ្រោះទឹកជំនន់បានបំផ្លាញហ្វូងមាន់ របស់គាត់អស់ជាង១០.០០០ក្បាល ។ លោកបានមានលើកឡើងថា “ខ្ញុំបានបាត់បង់ប្រាក់តិចបំផុតចំនួន ៣លានបាតស្មើ នឹង៨៧.០០០ដុល្លារ “ ។ នាយកដ្ឋានទំនាក់ទំនង សាធារណៈរបស់រដ្ឋាភិបាលថៃឡង់ដ៏ បានឲ្យដឹងថា ពលរដ្ឋជាង២២.០០០ នាក់ត្រូវបានជម្លៀស ចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារតែគ្រោះទឹកជំនន់ កើតឡើងនៅក្នុងខេត្ត Pattani, Narathiwat, Songkhla និង Yala ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករាac
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed