ជំនួយការជាន់ខ្ពស់របស់ លោក Yoon ស្នើឱ្យលាលែងពីតំណែង ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក
សេអ៊ូល៖ ការិយាល័យប្រធានាធិបតីបានឲ្យដឹងថា ជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីលោក Yoon Suk Yeol រួមទាំងប្រធានបុគ្គលិករបស់លោក បានស្នើសុំលាលែងពីតំណែងនៅថ្ងៃពុធនេះ បន្ទាប់ពីសភាជាតិបានរារាំង ការប្រកាសច្បាប់អាជ្ញាសឹក ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក Yoon ។ ពួកគេរួមមានលោក Chung Jin-suk ដែលជាប្រធានបុគ្គលិកប្រធានាធិបតី។ ទីប្រឹក្សាសន្តិសុខជាតិលោក Shin Won-sik និងលោក Sung Tae-yoon ប្រធានបុគ្គលិកផ្នែកគោលនយោបាយ ព្រមទាំងជំនួយការជាន់ខ្ពស់ចំនួន ៧រូបផ្សេងទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ ការស្នើសុំលាលែងពីតំណែងនេះ បានធ្វើឡើងបន្ទាប់ពីលោក Yoon បានប្រកាសច្បាប់អាជ្ញាសឹក កាលពីយប់ថ្ងៃអង្គារ ដោយចោទប្រកាន់ក្រុមប្រឆាំងនៃ “កងកម្លាំងប្រឆាំងរដ្ឋ” ដែលធ្វើឱ្យរាំងស្ទះប្រតិបត្តិការរបស់ប្រទេស ជាមួយនឹងចលនាចោទប្រកាន់ និងច្បាប់ថវិកា។ លោក Yoon បានលុបចោលច្បាប់អាជ្ញាសឹក បន្ទាប់ពីការបោះឆ្នោតជាឯកច្ឆ័ន្ទ ដោយរដ្ឋសភានៅព្រឹកថ្ងៃពុធនេះ ដើម្បីទាមទារឱ្យប្រធានាធិបតី លុបចោលច្បាប់នេះ៕ ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed