ចិនចេញមកប្រតិកម្ម ចំពោះការគម្រាមកំហែង របស់លោក Trump ទៅលើក្រុមប្រទេស BRICS
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាអ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Lin Jian បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសចិន នឹងបន្តពង្រីកកិច្ច សហប្រតិបត្តិការ ជាមួយសមាជិក នៃប្លុកសេដ្ឋកិច្ច BRICS ទោះបីជាមានការគំរាមកំហែង នៃពន្ធគយដោយប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិកលោក Donald Trump ក៏ដោយ ។ ប្រភពដដែលបានសរសេរដែរថា កន្ងងមកថ្មីៗនេះ លោក Trump បានព្រមានថា ប្រទេស BRICS នឹងត្រូវវាយប្រហារជាមួយនឹងពន្ធ១០០ភាគរយ ទៅលើទំនិញរបស់ពួកគេ ប្រសិនបើពួកគេបង្កើតរូបិយប័ណ្ណថ្មី ឬគាំទ្ររូបិយប័ណ្ណ ដែលមានស្រាប់ជាគូប្រជែងនឹងប្រាក់ដុល្លារ ។ ក្រុមប្រទេសBRICS ពីមុនរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ហើយត្រូវបានពង្រីកក្នុងខែមករា ដើម្បីរួមបញ្ចូលអេហ្ស៊ីប អ៊ីរ៉ង់ អេត្យូពី និងអារ៉ាប់រួមហើយមកទល់ពេលនេះ មានប្រទេសប្រហែលជា៣០ ផ្សេងទៀតបានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការចូលរួមជាមួយក្រុមប្រទេស ដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនមួយនេះ ។ ក្រុមប្រទេសនេះគឺជាវេទិកា ដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងចំណោមទីផ្សារដែលកំពុងរីកចម្រើន … Continue reading ចិនចេញមកប្រតិកម្ម ចំពោះការគម្រាមកំហែង របស់លោក Trump ទៅលើក្រុមប្រទេស BRICS
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed