ប្រាក់បំណុលរបស់ប្រទេសហ្វីលីពីន គិតត្រឹមខែតុលាឆ្នាំនេះ បានកើនឡើងដល់ជាង ២៧៣ពាន់លានដុល្លារអាមេរិក

ម៉ានីល៖ ការិយាល័យរតនាគាររបស់ប្រទេសហ្វីលីពីន បានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រាក់បំណុលរបស់ប្រទេសហ្វីលីពីន បានកើនឡើងដល់ ១៦,០២ពាន់ពាន់លានប៉េសូ ស្មើនឹងប្រហែល២៧៣,៥៦ ពាន់លានដុល្លារសហរដ្ឋអាមេរិក គិតត្រឹមដំណាច់ខែតុលា ពោលគឺបានកើនឡើង ០,៨ភាគរយ ខ្ពស់ជាងកម្រិតតួលេខកាលពីចុងខែកញ្ញា ។ ការិយាល័យខាងលើបានសន្មតថា ការកើនឡើងនៃផលប៉ះពាល់ដោយផ្អែកលើ ការវាយតម្លៃនៃការធ្លាក់ថ្លៃប្រាក់ប៉េសូធៀបនឹង ប្រាក់ដុល្លារសហរដ្ឋអាមេរិក ។ ការិយាល័យដដែលនេះបានបញ្ជាក់ថា ៦៧,៩៨ភាគរយ នៃភាគហ៊ុនបំណុលសរុប ត្រូវបានចេញពីប្រភពក្នុងស្រុក ខណៈនៅសេសសល់ គឺមកពីប្រភពខាងក្រៅ ។ ការិយាល័យក៏បានបញ្ជាក់ដែរថា បំណុលពីខាងក្រៅរបស់ប្រទេសមានចំនួន ៥,១៣ពាន់ពាន់លានប៉េសូ ស្មើនឹងប្រហែល ៨៧,៨៩ពាន់លានដុល្លារ នៅក្នុងខែតុលា ពោលគឺខ្ពស់ជាង៣,៥ភាគរយធៀបនឹងខែមុន ។ ការិយាល័យខាងលើនេះបានឲ្យដឹងថា គិតចាប់តាំងពីខែមករា បំណុលពីខាងក្រៅរបស់ប្រទេសហ្វីលីពីន បានកើនឡើង ១១,៦ភាគរយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា