បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Kurt Campbell បាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol “បានសន្និដ្ឋានខុសយ៉ាងធ្ងន់ធ្ងរ” លើការសម្រេចចិត្តក្នុងការ ប្រកាសច្បាប់អាជ្ញាសឹកនៅសប្តាហ៍នេះ ហើយវាត្រូវបានគេមើលឃើញថា ជា “បញ្ហាយ៉ាងជ្រាលជ្រៅ” និង “មិនស្របច្បាប់” ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅពេលត្រូវបានសួរនៅក្នុងព្រឹត្តិការណ៍មួយ ដែលរៀបចំឡើងដោយវេទិកា Aspen Strategy Forum ថាតើវាជាការបរាជ័យផ្នែកស៊ើបការណ៍សម្ងាត់ ដែលទីក្រុងវ៉ាស៊ីនតោន មិនបានព្រមានជាមុនទៅលើ សម្ព័ន្ធមិត្តសំខាន់ឬអត់នោះ លោក Campbell បាននិយាយថា អ្នកប្រាស្រ័យទាក់ទងអាមេរិក ស្ទើរតែទាំងអស់នៅក្នុង ប្រទេសកូរ៉េខាងត្បូង រួមទាំងនៅក្នុងការិយាល័យប្រធានាធិបតី មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទង្វើរបស់លោក Yoon ។ លោក Yoon បានប្រកាសច្បាប់អាជ្ញាសឹក កាលពីយប់ថ្ងៃអង្គារដើម្បីរារាំង “កងកម្លាំងប្រឆាំងរដ្ឋ” ក្នុងចំណោមគូប្រជែងនយោបាយ ក្នុងស្រុករបស់លោក ប៉ុន្តែបានលុបចោលការសម្រេចចិត្ត ប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីសមាជិកសភាបានច្រានចោល។ … Continue reading អាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់កូរ៉េខាងត្បូង មិនបានដឹងជាមុនអំពីការ ប្រកាសច្បាប់អាជ្ញាសឹក របស់ប្រធានាធិបតី លោក Yoon Suk Yeol
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed