លោក ពូទីន ថ្លែងថា ពាណិជ្ជកម្មរវាងរុស្ស៊ី និងចិន មានទឹកប្រាក់វិនិយោគទុន រហូតដល់២៤០ពាន់ លានដុល្លារ
ម៉ូស្គូ៖ កាលពីថ្ងៃពុធ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចូលរួមនៅក្នុងវេទិកាវិនិយោគ ដែលមានឈ្មោះថា “Russia Calling!” បានប្រារព្វធ្វើឡើង នៅទីក្រុងម៉ូស្គូ ដើម្បីបង្ហាញពីស្ថានភាពបច្ចុប្បន្ន និងការអភិវឌ្ឍន៍នាពេលអនាគត នៃសេដ្ឋកិច្ចរុស្ស៊ី ។ លោក ពូទីន បានថ្លែងយ៉ាងដូច្នេះថា ពាណិជ្ជកម្ម រវាងប្រទេសរុស្ស៊ី និងចិន មានរហូតដល់២៤០ពាន់លានដុល្លារ សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០២៣ ។ ទាំងគោលនយោបាយរបស់រុស្ស៊ី ចំពោះវិនិយោគិនចិន និងគោលនយោបាយ របស់ប្រទេសចិន ចំពោះវិនិយោគិនរុស្ស៊ី គឺមានប្រសិទ្ធភាពណាស់ ។ ជិត ៩០ភាគរយនៃពាណិជ្ជកម្ម ត្រូវបានទូទាត់ជាប្រាក់យ័ន និងរូប្លែ ។ លោក ពូទីន ក៏បានគូសបញ្ជាក់ផងដែរ អំពីកិច្ចសហប្រតិបត្តិការ យ៉ាងទូលំទូលាយរវាងប្រទេសរុស្ស៊ី និងចិន នៅក្នុងឧស្សាហកម្មរថយន្ត ដោយបានកត់សម្គាល់ថា រថយន្តរបស់ប្រទេសចិន មានគុណភាពកាន់តែប្រសើរ និងមានតម្លៃថោកជាងគេ ។ លោក ពូទីន បានចង្អុលបង្ហាញថា ផលិតផល ក្នុងស្រុកសរុប (GDP) … Continue reading លោក ពូទីន ថ្លែងថា ពាណិជ្ជកម្មរវាងរុស្ស៊ី និងចិន មានទឹកប្រាក់វិនិយោគទុន រហូតដល់២៤០ពាន់ លានដុល្លារ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed