សហរដ្ឋអាមេរិក ចាប់ផ្តើមបង្កើនទីតាំង ដាក់ពង្រាយមីស៊ីល ច្រើនប្រភេទនៅទ្វីបអឺរ៉ុប និងអាស៊ីផង
បរទេស៖យោងតាមព័ត៌មានដែលទទួលបានដោយ RT បានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងបង្កើនការដាក់ពង្រាយទាំងមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លី ហើយក៏មានទាំងអាវុធប្រភេទល្បឿនលឿនជាងសំលេងនៅក្នុងទ្វីបអឺរ៉ុប និងអាស៊ីផងដែរ។ គួរឲ្យដឹងដែរថាគេសង្កេតឃើញការផលិត និងការដាក់ពង្រាយប្រព័ន្ធអាវុធទាំងនេះនៅក្នុងប្រទេសអាមេរិកត្រូវបានគេរាយការណ៍ថាកំពុងកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដូចគ្នាដែរ។ ក្នុងចំណោមអាវុធសំខាន់ៗទាំងនោះគេសង្កេតឃើញមានប្រព័ន្ធរ៉ូក្កែតDark Typhoon ដែលនឹងអាចបាញ់មីស៊ីល Standard-6 ដែលមានរយៈចម្ងាយ៥០០គីឡូម៉ែត្រ និងមីស៊ីល Tomahawkបាញ់ក្នុងចំងាយ២,៤០០គីឡូម៉ែត្រ ក៏ដូចជាមីស៊ីលដែលមានល្បឿនលឿនជាងសំឡេងផងដែរ។ រំលឹកឡើងវិញដែរថាក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល របស់អង្គការណាតូកាលពីខែកក្កដាកន្លងទៅនេះ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៊ែរឡាំងបានប្រកាសថា Dark Typhoon នឹងត្រូវដាក់ពង្រាយនៅក្នុងទីក្រុង Wiesbaden ប្រទេសអាល្លឺម៉ង់ចាប់ពីឆ្នាំ២០២៦ ដែលជាការរំពឹងទុកវា អាចវាយប្រហារបានទៅដល់ទីក្រុង Moscow ទីក្រុង Petersburg និងទីក្រុងសំខាន់ៗផ្សេងទៀតរបស់រុស្ស៊ី។ គួរឲ្យដឹងដែរថាមន្ទីរបញ្ចកោណក៏ត្រូវបានគេរាយការណ៍ថា គ្រោងនឹងដាក់ពង្រាយប្រព័ន្ធនៅលើកោះ Io របស់ជប៉ុននៅខែតុលាឆ្នាំក្រោយ ដែលនឹងដាក់មីស៊ីលដែលអាចវាយប្រហារក្នុងគោលដៅមួយដែលជាក់ស្តែងត្រូវការហោះហើរយ៉ាងហោចណាស់រយពេល២ម៉ោងកន្លះទៅកាន់ទីក្រុង Vladivostok របស់រុស្ស៊ី៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed