វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន នៅក្នុងសុន្ទរកថាពីសេតវិមាន ដោយបានដាក់ចេញ នូវគោលនយោបាយ បីយ៉ាងឆ្ពោះទៅមុខ ខណៈដែលកងកម្លាំង ប្រឆាំងនៅក្នុងប្រទេសស៊ីរី បានដណ្តើមកាន់ កាប់រដ្ឋធានីដាម៉ាស់ ដោយព្រមានប្រឆាំងនឹងការគំរាមកំហែង ណាមួយរបស់ពួកជ្រុលនិយម។ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា លោក បាសា អាល់អាសាដ បានចាកចេញពីប្រទេសស៊ីរី ហើយបានលាលែងពីតំណែងជាប្រធានាធិបតី របស់ប្រទេសនេះ ខណៈដែលកំពុងអំពាវនាវ ឱ្យមានការផ្ទេរអំណាចដោយសន្តិវិធី នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ថ្លែងពីបន្ទប់ Roosevelt នៃសេតវិមាន លោក បៃដិន បានលើកឡើងថា រដ្ឋបាលរបស់លោក នឹងជួយការពារការគំរាម កំហែងដ៏មានសក្តានុពលប្រឆាំងនឹងដៃគូរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ រួមមាន ហ្ស៊កដានី លីបង់ អ៊ីរ៉ាក់ និងអ៊ីស្រាអែល “ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរនេះ” ។ ទីពីរ ប្រធានាធិបតីរូបនេះបានលើកឡើងថា សហរដ្ឋអាមេរិកនឹងជួយធានាស្ថិរភាព “នៅភាគខាងកើតប្រទេសស៊ីរី ការពារបុគ្គលិកណាមួយ បុគ្គលិករបស់យើងប្រឆាំងនឹងការគំរាមកំហែងណាមួយ” និងរក្សាបេសកកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមជ្រុលនិយម ដែលគេស្គាល់ថាជារដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ និងស៊ីរី (ISIS)។ លោក … Continue reading លោក បៃដិន បានដាក់ចេញនូវ គោលនយោបាយរបស់អាមេរិក នៅពេលដែលរដ្ឋធានី ដាម៉ាស់របស់ស៊ីរី ធ្លាក់ចូលក្នុងដៃក្រុមឧទ្ទាម
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed