បរទេស៖ ការដួលរលំយ៉ាងគំហុក របស់ប្រធានាធិបតីស៊ីរី Bashar Assad បង្ហាញពីគ្រោះថ្នាក់ដែលអាចកើតមាន និងការបើកផ្លូវមួយសម្រាប់ប្រទេស ជិតខាងអ៊ីស្រាអែល។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រោយការប្រយុទ្ធប្រឆាំងនឹងសង្គ្រាមនៅលើជួរមុខជាច្រើនខែមក អ៊ីស្រាអែលឥឡូវមានការព្រួយបារម្ភថាភាពចលាចលនៅស៊ីរីអាចហៀរចូលក្នុងទឹកដីរបស់ខ្លួន។ អ៊ីស្រាអែលក៏បានចាត់ទុក ការបញ្ចប់ នៃរបបលោក Assad ថាជាឱកាសមួយ ដើម្បីបង្អាក់សមត្ថភាព របស់អ៊ីរ៉ង់ក្នុងការរត់ ពន្ធអាវុធឆ្លងកាត់ប្រទេសស៊ីរីទៅកាន់ក្រុមសកម្មប្រយុទ្ធលីបង់ Hezbollah ។ យោធាអ៊ីស្រាអែលកាលពីចុងសប្តាហ៍បានចាប់ផ្តើមដណ្តើមកាន់កាប់តំបន់ការពារគ្មានយោធានៅក្នុងប្រទេសស៊ីរីដែលត្រូវបានបង្កើតឡើងជាផ្នែកនៃបទឈប់បាញ់គ្នាកាលពីឆ្នាំ ១៩៧៤ រវាងប្រទេសទាំងពីរ។ វាបាននិយាយថាការផ្លាស់ប្តូរនេះគឺជាបណ្ដោះអាសន្នហើយមានន័យថា ដើម្បីធានាព្រំដែនរបស់ខ្លួន។ យ៉ាងណាក៏ដោយ ការលុកលុយនេះបានបង្ក ឱ្យមានការថ្កោលទោស ដោយអ្នករិះគន់បានចោទប្រកាន់អ៊ីស្រាអែលថា បានរំលោភលើបទឈប់បាញ់និងអាចទាញ យកភាពវឹកវរនៅក្នុងប្រទេសស៊ីរី សម្រាប់ការដណ្តើមយកទឹកដី។ អ៊ីស្រាអែលនៅតែគ្រប់គ្រងតំបន់ Golan Heights ដែលខ្លួនបានដណ្តើមយកពីប្រទេសស៊ីរី ក្នុងអំឡុងសង្រ្គាមមជ្ឈិមបូព៌ាឆ្នាំ ១៩៦៧ ហើយក្រោយមកត្រូវបានបញ្ចូល ជាឧបសម្ព័ន្ធ ដែលជាទង្វើមិនទទួលស្គាល់ ដោយសហគមន៍អន្តរជាតិភាគច្រើន៕ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed