គណបក្សរបស់កូនលោក ថាក់ស៊ីន ដែលកំពុងកាន់អំណាចនៅថៃ កំពុងស្នើច្បាប់ទប់ស្កាត់សមត្ថភាព របស់យោធាក្នុងការធ្វើរដ្ឋប្រហារ

បរទេស៖ គណបក្ស Bhumjaithai បានជំទាស់នឹងសេចក្តីស្នើច្បាប់ ដែលស្នើឡើងដោយគណបក្សភឿថៃ ដែលកំពុងកាន់អំណាច ដើម្បីធ្វើវិសោធនកម្មច្បាប់ រដ្ឋបាលក្រសួងការពារជាតិ ដែលត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងដើម្បីទប់ស្កាត់សមត្ថភាព របស់យោធាក្នុងការធ្វើរដ្ឋប្រហារ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា មេដឹកនាំគណបក្ស Bhumjaithai លោក Anutin Charnvirakul បាននិយាយកាលពីថ្ងៃចន្ទថា លោកមិនគិតថា ច្បាប់នេះនឹងរារាំងការព្យាយាមទម្លាក់ រដ្ឋាភិបាលនោះទេ ដោយលោកបន្ថែមថា អ្នកនយោបាយមិនត្រូវបង្កើតលក្ខខណ្ឌ ដែលយោធាអាចប្រើជាលេស ដើម្បីធ្វើរដ្ឋប្រហារនោះទេ។ លោក Anutin ដែលជារដ្ឋមន្ត្រីមហាផ្ទៃបានមានប្រសាសន៍ថា “មានលក្ខខណ្ឌមួយចំនួនសម្រាប់រដ្ឋប្រហារ។ លក្ខខណ្ឌបែបនេះភាគច្រើន កើតចេញពីអ្នកនយោបាយ។ ប្រសិនបើយើងមិនបង្កើតវាទេ រដ្ឋប្រហារទំនងជាមិនកើតឡើងទេ” ។ លោក​បាន​ថ្លែង​ថា​៖ «​ច្បាប់​ណា​ដែល​នឹង​ត្រូវ​បាន​អនុម័ត បើ​រដ្ឋប្រហារ​កើត​ឡើង រឿង​ដំបូង​សម្រាប់​អ្នក​ធ្វើ​ រដ្ឋប្រហារ​គឺ​ការ​ហែក​រដ្ឋធម្មនុញ្ញ​»​។ «​អ្នកនយោបាយ​ទាំងអស់​គួរតែ​ ធ្វើ​គឺ​អនុវត្ត​ភារកិច្ច​របស់ខ្លួន​ដោយ​ស្មោះត្រង់ និង​សុច្ចរិត ហើយ​ចៀសវាង​ការ​បែកបាក់​គ្នា​»​។ ចំណែករដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោក Phumtham Wechaiyachai កាលពីថ្ងៃច័ន្ទបានព្យាយាម បន្ថយការព្រួយបារម្ភដោយថា ច្បាប់នេះនឹងកាត់បន្ថយអំណាចរបស់យោធា … Continue reading គណបក្សរបស់កូនលោក ថាក់ស៊ីន ដែលកំពុងកាន់អំណាចនៅថៃ កំពុងស្នើច្បាប់ទប់ស្កាត់សមត្ថភាព របស់យោធាក្នុងការធ្វើរដ្ឋប្រហារ