អ៊ីរ៉ង់ បញ្ជាក់ថា នឹងមិនបង់ថ្លៃ ដល់លោកខាងលិច ជុំវិញកម្មវិធីនុយក្លេអ៊ែរនោះទេ

តេអេរ៉ង់៖ អនុប្រធានាធិបតីទីមួយរបស់ប្រទេសអ៊ីរ៉ង់ លោក Mohammad Reza Aref បានអះអាងពីការប្តេជ្ញាចិត្តរបស់ប្រទេស ក្នុងការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែបានច្រានចោលយ៉ាងម៉ឺងម៉ាត់ នូវគ្រប់ទម្រង់នៃ “ការបង់ថ្លៃ” ទៅកាន់សហភាពអឺរ៉ុប នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA ។ ក្នុងអំឡុងពេលនៃដំណើរ ទស្សនកិច្ចទៅកាន់អង្គការថាមពល អាតូមិកនៃប្រទេសអ៊ីរ៉ង់ លោក Aref បានរិះគន់ការគំរាមកំហែងរបស់លោកខាងលិចក្នុងការធ្វើឱ្យយន្តការ snapback សកម្មដែលនឹងដាក់ទណ្ឌកម្មអន្តរជាតិឡើងវិញ ប្រឆាំងនឹងទីក្រុងតេអេរ៉ង់។  លោកបានសង្កត់ធ្ងន់លើការ យកចិត្តទុកដាក់របស់អ៊ីរ៉ង់លើ អន្តរកម្មស្ថាបនា ដើម្បីដកទណ្ឌកម្មដ៏ឃោរឃៅ ខណៈដែលបន្តសកម្មភាព នុយក្លេអ៊ែរប្រកបដោយសន្តិភាព នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោកបានបញ្ជាក់សារជាថ្មី អំពីការត្រៀមខ្លួនរបស់អ៊ីរ៉ង់ ក្នុងការចូលរួមក្នុងផែនការសកម្មភាព ទូលំទូលាយរួមឆ្នាំ២០១៥ (JCPOA) ប្រសិនបើភាគីផ្សេងទៀតក៏ត្រឡប់ទៅគោរពតាមដែរ។  លោកបានលើកឡើងពីតម្លាភាព របស់អ៊ីរ៉ង់ក្នុងសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន និងការប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងការពារ ដែលធានានូវការប្រើប្រាស់ដោយសន្តិវិធីនៃសម្ភារៈ និងបច្ចេកវិទ្យានុយក្លេអ៊ែរ ។ ដោយច្រានចោលសេចក្តីថ្លែងការណ៍ របស់លោកខាងលិចនាពេលថ្មីៗនេះស្តីពីយន្តការ snapback លោក Aref បានព្រមានថា សកម្មភាពបែបនេះនឹងបញ្ចប់ផែនការ JCPOA ប្រកបដោយប្រសិទ្ធភាពដោយបន្ថែមថា … Continue reading អ៊ីរ៉ង់ បញ្ជាក់ថា នឹងមិនបង់ថ្លៃ ដល់លោកខាងលិច ជុំវិញកម្មវិធីនុយក្លេអ៊ែរនោះទេ