បរទេស៖ វិមានក្រឹមឡាំងបាននិយាយថា វាលឿនពេកក្នុងការកំណត់អនាគត នៃមូលដ្ឋានយោធារបស់រុស្ស៊ីនៅ Khmeimim និង ទីក្រុង Tartus ប្រទេសស៊ីរី។ លេខាធិការសារព័ត៌មាន Dmitry Peskov បានសង្កត់ធ្ងន់ថា ការពិភាក្សាអំពីមូលដ្ឋាននានា នឹងពឹងផ្អែកលើមេដឹកនាំថ្មីនៃប្រទេសស៊ីរី ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Peskov បានប្រាប់អ្នកកាសែតកាលពីថ្ងៃច័ន្ទថា “បច្ចុប្បន្នយើងកំពុងឃើញ ពីដំណាក់កាលនៃការផ្លាស់ប្តូរ និងអស្ថិរភាពខ្លាំង” ។ លោកបានកត់សម្គាល់ថា ការវិវឌ្ឍថ្មីៗ ក្នុងប្រទេសស៊ីរីបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល រួមទាំងរុស្ស៊ីផងដែរ ។ «វានឹងត្រូវការពេលវេលាមុន ពេលយើងអាចចូលរួមក្នុង ការសន្ទនាដ៏ធ្ងន់ធ្ងរជាមួយអ្នកកាន់អំណាច» ។ កងកម្លាំងយោធារុស្ស៊ីមានវត្តមាននៅក្នុងប្រទេសស៊ីរីនៅឯមូលដ្ឋាន អាកាស Khmeimim និងមជ្ឈមណ្ឌលគាំទ្រភស្តុភារនៅទីក្រុង Tartus ដែលមានទីតាំងនៅភាគខាងលិច នៃប្រទេសតាមបណ្តោយឆ្នេរសមុទ្រ មេឌីទែរ៉ាណេ។ នៅឆ្នាំ 2017 ទីក្រុងម៉ូស្គូ និងក្រុងដាម៉ាសបានយល់ព្រមដាក់កងទ័ពរុស្ស៊ី នៅមូលដ្ឋានទាំងនេះសម្រាប់រយៈពេល ៤៩ ឆ្នាំ។ យោងតាមរបាយការណ៍ កងកម្លាំងប្រឆាំងស៊ីរីប្រដាប់អាវុធ … Continue reading រុស្ស៊ី មិនទាន់អាចកំណត់ អំពីជោគវាសនា មូលដ្ឋានយោធារបស់ខ្លួន នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីប្រធានាធិបតី អាសាធ រត់ចោលប្រទេស
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed