លោក ស៊ី ជីនពីង៖ ប្រទេសចិន នឹងបន្តក្លាយ ជាក្បាលម៉ាស៊ីនដ៏ធំបំផុត នៃកំណើន សេដ្ឋកិច្ចពិភពលោក

ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានឲ្យដឹងថា ប្រទេសចិន មានទំនុកចិត្តពេញលេញ ក្នុងការសម្រេចបាន នូវគោលដៅកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ ហើយនឹងបន្តដើរតួនាទីរបស់ខ្លួន ជាក្បាលម៉ាស៊ីនដ៏ធំបំផុត នៃកំណើនសេដ្ឋកិច្ចពិភពលោក។ លោក ស៊ី បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងប៉េកាំង ជាមួយប្រធានអង្គការសេដ្ឋកិច្ចអន្តរជាតិធំៗ ដែលនៅទីនេះដើម្បីចូលរួមកិច្ចសន្ទនា “1+10” ។ ឥស្សរជនបរទេសរួមមានប្រធានធនាគារ អភិវឌ្ឍន៍ថ្មីលោក Dilma Rousseff នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុ អន្តរជាតិលោកស្រី Kristalina Georgieva ប្រធានក្រុមធនាគារ ពិភពលោក Ajay Banga និងអគ្គនាយកអង្គការ ពាណិជ្ជកម្មពិភពលោក Ngozi Okonjo-Iweala ។ លោកបានជម្រាបជូនភ្ញៀវក្នុងសម័យប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនលើកទី២០ ជាពិសេសវិធានការសំខាន់ៗ ដែលចិនបានអនុម័តនាពេលថ្មីៗនេះ ។  លោកបានមានប្រសាសន៍ថា បន្ទាប់ពីរយៈពេលជាង ៤០ឆ្នាំនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងឆាប់រហ័ស សេដ្ឋកិច្ចចិនបានឈានចូលដំណាក់កាល នៃការអភិវឌ្ឍន៍ប្រកប ដោយគុណភាពខ្ពស់ ដែលរួមចំណែកប្រហែល ៣០ ភាគរយដល់កំណើនសេដ្ឋកិច្ចពិភពលោក។ លោកបន្ដថា ប្រទេសចិន នឹងបើកទូលាយបន្ថែមទៀត … Continue reading លោក ស៊ី ជីនពីង៖ ប្រទេសចិន នឹងបន្តក្លាយ ជាក្បាលម៉ាស៊ីនដ៏ធំបំផុត នៃកំណើន សេដ្ឋកិច្ចពិភពលោក