លោក Lukashenko៖ បេឡារូស មានបំពាក់អាវុធនុយក្លេអ៊ែរ ដ៏មានថាមពលខ្លាំងជាងប្រភេទ Oreshnik ទៅទៀត

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបេឡារូស លោក Alexander Lukashenko បានអះអាងថា ពិតជាមានអាវុធនុយក្លេអ៊ែរ មានវត្តមាននៅក្នុងប្រទេសបេឡារូស។ គាត់ក៏បានលើកឡើងទៀតថា នុយក្លេអ៊ែរទាំងនោះមានថាមពលខ្លាំងជាងប្រព័ន្ធ Hypersonic Oreshnik ថ្មីរបស់រុស្ស៊ី ដែលគ្រោងនឹងបញ្ជូនទៅកាន់ប្រទេសបេឡារូស នៅឆ្នាំក្រោយនេះហើយ។ ទីភ្នាក់ងារព័ត៌មាន BelTA បានរាយការណ៍ដែរថា ការអត្ថាធិប្បាយរបស់លោក Lukashenko បានធ្វើឡើងកាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលនៃការសាសួរ និងឆ្លើយជាមួយកម្មកររោងចក្រនៅក្នុងតំបន់។ ដោយពិភាក្សាអំពីផលប៉ះពាល់ នៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ លោក Lukashenko បានគូសបញ្ជាក់ពីការទទួលខុសត្រូវ ដ៏ធ្ងន់ធ្ងរដែលពាក់ព័ន្ធផងដែរ។ លោកបាននិយាយថា៖ ចាប់តាំងពីទីក្រុង Hiroshima និង Nagasaki មក គ្មាននរណាម្នាក់បានចុចប៊ូតុងនុយក្លេអ៊ែរទេ។ លោកបន្តថា៖ សូម្បី​តែ​រដ្ឋ​ដែល​មាន​ឥទ្ធិពល​បំផុត​ក៏​ដោយ ទុក​ឱ្យ​ប្រទេស​បេឡារូសនៅ​តែ​ម្នាក់​ឯងនោះដែរ។ ទោះជាយ៉ាងណាក៏ដោយ លោកបានព្រមានដល់សត្រូវប្រឆាំងនឹង ការឆ្លងកាត់ព្រំដែនរបស់ ប្រទេសបេឡារូសដោយបញ្ជាក់ថា ការឈ្លានពានណាមួយនឹង ត្រូវបានឆ្លើយតបភ្លាមៗ ដោយមិនគិតពីប្រភេទអាវុធ ដែលពាក់ព័ន្ធនោះទេ៕ ប្រែសម្រួល៖ ស៊ុន លី