ថៃ៖ សមាជិកសភាក្នុងបញ្ជី គណបក្សភឿថៃលោក Prayuth Siripanich គឺជាអ្នកធ្វើយុទ្ធនាការណ៍ប្រឆាំង នឹងរដ្ឋប្រហារយោធា

បរទេស៖ សមាជិកសភាក្នុងបញ្ជីគណបក្សភឿថៃ លោក ប្រាយុទ្ធ សិរិផានិច បានស្ថិតនៅក្នុងការផ្តោត ជាសាធារណៈបន្ទាប់ពីសំណើរបស់លោក ក្នុងការធ្វើវិសោធនកម្មច្បាប់ គ្រប់គ្រងក្រសួងការពារជាតិ ក្នុងគោលបំណងកាត់បន្ថយអំណាច របស់យោធាក្នុងការធ្វើរដ្ឋប្រហារ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីស្នើច្បាប់របស់លោក Prayuth គឺមួយក្នុងចំណោមសេចក្តីស្នើច្បាប់ចំនួនបី ដែលពីរផ្សេងទៀតត្រូវបាន ស្នើឡើងមុនដោយបក្សប្រជាជន និងអតីតរដ្ឋមន្ត្រីការពារជាតិ Sutin Klungsaeng។ សេចក្តីស្នើច្បាប់ដែលស្នើឡើងដោយលោក Prayuth ឥឡូវនេះត្រូវបានបើកឱ្យសាធារណៈមតិ នៅលើគេហទំព័ររបស់សភារហូតដល់ថ្ងៃទី ១ ខែមករា។ លោក Prayuth ត្រូវបានគេស្គាល់ថា ជាអ្នកនយោបាយក្លាហាន និងសម្រេចចិត្តដែលមិនព្រមថយក្រោយ និងបន្តឆ្ពោះទៅមុខតាមផែនការរបស់លោក។ ទោះជាយ៉ាងណាក៏ដោយ សំណើនេះអាចបង្កឱ្យមានភាពតានតឹង រវាងគណបក្សភឿថៃ និងយោធា ក៏ដូចជាក្នុងចំណោមគណបក្សចម្រុះ ឬសូម្បីតែក្នុងចំណោមសមាជិករបស់គណបក្ស។ នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៣ នៅពេលដែលលោកស្រី Yingluck Shinawatra ជានាយករដ្ឋមន្ត្រី លោក Prayuth … Continue reading ថៃ៖ សមាជិកសភាក្នុងបញ្ជី គណបក្សភឿថៃលោក Prayuth Siripanich គឺជាអ្នកធ្វើយុទ្ធនាការណ៍ប្រឆាំង នឹងរដ្ឋប្រហារយោធា