វ៉ាស៊ីនតោន៖ ទីភ្នាក់ងារការពារមីស៊ីលអាមេរិក ហៅកាត់ថា (MDA) បានអះអាងកាលពីថ្ងៃអង្គារថា ខ្លួនបានស្ទាក់ចាប់ គោលដៅមីស៊ីល ផ្លោងដោយជោគជ័យ អំឡុងពេលធ្វើតេស្តជាលើកដំបូង នៅលើកោះ ហ្គាម (Guam) ។ ទីភ្នាក់ងារខាងលើនេះដែលចំណុះឲ្យក្រសួងការពារជាតិសហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “នៅក្នុងអំឡុងពេលពិសោធន៍នៃហោះហើរ ប្រព័ន្ធ Aegis Guam បានរួមបញ្ចូលជាមួយរ៉ាដា AN/TPY-6 ថ្មី និងប្រព័ន្ធបាញ់បង្ហោះបញ្ឈរ បានបាញ់មីស៊ីល Standard Missile-3 Block IIA ដែលបានស្ទាក់ចាប់គោល ដៅមីស៊ីលផ្លោងរយៈចម្ងាយមធ្យម ដែលបាញ់បង្ហោះតាមដែនអាកាស នៅឯឆ្នេរសមុទ្រ Andersen Air” ។ ទីភ្នាក់ងារ MDA បានបញ្ជាក់ថា “រ៉ាដា AN/TPY-6 បានតាមដានគោលដៅភ្លាមៗបន្ទាប់ពីការបាញ់បង្ហោះ ដើម្បីស្ទាក់ចាប់ក្នុងការប្រើប្រាស់ រ៉ាដាតាមដានពីដើមទីដល់ចុងទីជាលើកដំបូង នៅក្នុងអំឡុងពេលធ្វើតេស្ត មីស៊ីលផ្លោងដោយផ្ទាល់” ។ ទីភ្នាក់ងារដដែលនេះបានឲ្យដឹងថា “ព្រឹត្តិការណ៍នៅថ្ងៃនេះជាជំហាន ដ៏សំខាន់មួយ ដែលបានធ្វើឡើង ក្នុងការការពារគំនិតផ្តួចផ្តើម និងភាពជាដៃគូរបស់កោះហ្គាម ហើយផ្តល់ការគាំទ្រយ៉ាងសំខាន់ចំពោះគំនិតរួម ដែលតម្រូវការលើសុពលភាព ការប្រមូលទិន្នន័យ … Continue reading យោធាអាមេរិក អះអាងថា ខ្លួនបានស្ទះចាប់គោលដៅ មីស៊ីល ផ្លោងដោយជោគជ័យ ខណៈកំពុងធ្វើតេស្ត ជាលើកដំបូង នៅលើកោះហ្គាម
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed