នាយករដ្ឋមន្ត្រីថៃថា រដ្ឋាភិបាល មិនមានចេតនា ធ្វើអន្តរាគមន៍ ក្នុងវិស័យយោធាទេ

បរទេស ៖ នាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra បាននិយាយថា រដ្ឋាភិបាល មិនមានចេតនាធ្វើអន្តរាគមន៍ ក្នុងវិស័យយោធាទេ បន្ទាប់ពីសមាជិកសភាបក្សភឿថៃ បានស្នើច្បាប់ដើម្បីកែប្រែច្បាប់ គ្រប់គ្រងក្រសួងការពារជាតិ ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា លោកស្រី​ Paetongtarn បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ច្បាប់​នេះ​បាន​ទាក់ទាញ​មតិ​ចម្រុះ ហើយ​ភាគី​ពាក់ព័ន្ធ ​ត្រូវតែ​ស្តាប់​គ្រប់​សំឡេង។ លោកស្រី​បាន​ថ្លែង​ថា​៖ «​ក្នុង​សម័យ​នេះ​រដ្ឋាភិបាល​មិន​មាន​ចេតនា​ជ្រៀតជ្រែក ​ក្នុង​កិច្ចការ​យោធា​ទេ ។ ទោះជាយ៉ាងនេះក្តី លោកស្រីនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា រាល់សកម្មភាពដែលផ្តល់ផលប្រយោជន៍ដល់ប្រទេស ត្រូវតែធ្វើឡើង ដោយមានការសហការពីគ្រប់ភាគី ។ ត្រូវបានស្នើឡើងដោយសមាជិកសភាបញ្ជីឈ្មោះ Prayuth Siripanich សេចក្តីស្នើច្បាប់នេះមានគោលបំណងទប់ស្កាត់ ការធ្វើរដ្ឋប្រហារយោធានាពេលខាងមុខ ដោយផ្តល់អំណាចដល់គណៈរដ្ឋមន្ត្រី ដើម្បីអនុម័តលើការតែងតាំងឧត្តមសេនីយ ដែលស្នើឡើងដោយគណៈកម្មាធិការមួយរួម មានរដ្ឋមន្ត្រីការពារជាតិ និងប្រធានកងកម្លាំងប្រដាប់អាវុធ។ សេចក្តីស្នើច្បាប់នេះ បានទាក់ទាញការប្រឆាំងពីដៃ គូចម្រុះពីរគឺ គណបក្ស Bhumjaithai និង គណបក្ស … Continue reading នាយករដ្ឋមន្ត្រីថៃថា រដ្ឋាភិបាល មិនមានចេតនា ធ្វើអន្តរាគមន៍ ក្នុងវិស័យយោធាទេ