ADB ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី កើនឡើង៥ភាគរយនៅក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥
ហ្សាការតា៖ លោក Jiro Tominaga នាយកធនាគារ ADB ប្រចាំនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ (ADB) បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី នឹងកើនឡើង៥ភាគរយនៅក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ។ គួរបញ្ជាក់ថា ការព្យាករណ៍នេះ គឺទាបជាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) ដែលរំពឹងថាសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី នឹងកើនឡើង៥ភាគរយនៅឆ្នាំ២០២៤នេះ និង៥,១ភាគរយនៅឆ្នាំ២០២៥ ។ លោក Jiro បានលើកឡើងនៅក្នុងអំឡុងសន្និសីទសារព័ត៌មានចុងឆ្នាំរបស់ធនាគារ ADB ក្នុងប្រទេសឥណ្ឌូនេស៊ី ថា “ប្រទេសឥណ្ឌូនេស៊ី បានបង្ហាញពីដំណើរការសេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍ ជាមួយនឹងក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងស្ថិរភាពហិរញ្ញវត្ថុដ៏ល្អ ដែលបម្រើជាធាតុផ្សំនៃការបន្ត ដោយរក្សាបាននូវអត្រាកំណើនជាមធ្យមគួរឱ្យសរសើរបន្តិចលើសពី៥ភាគរយ” ។ លោកបានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចមានស្ថិរភាព ត្រូវបានគេរំពឹងថា នឹងបន្តនៅឆ្នាំ២០២៥ជាមួយនឹងអតិផរណាទាប ប្រាក់បៀវត្សរ៍មន្ត្រីរាជការខ្ពស់ និងកម្មវិធីសង្គមថ្មីទំនងជាជំរុញការចំណាយរបស់អ្នកប្រើប្រាស់ ។ លោកបានឲ្យដឹងថា ការវិនិយោគសាធារណៈនឹងនៅតែរឹងមាំ ដែលជំរុញដោយការចំណាយលើហេដ្ឋារចនាសម្ព័ន្ធខ្ពស់ ខណៈការវិនិយោគឯកជនត្រូវបានគេរំពឹងថា នឹងមានភាពប្រសើរឡើងដោយសារការបោះឆ្នោតប្រកបដោយជោគជ័យ និងគោលនយោបាយរបស់រដ្ឋាភិបាលមានភាពច្បាស់លាស់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ … Continue reading ADB ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី កើនឡើង៥ភាគរយនៅក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed