ប្រទេសរុស្សី និងឥណ្ឌាចុះកិច្ចព្រមព្រៀង ដ៏ធំបំផុតមួយទៅលើវិស័យថាមពល
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនថាមពលរដ្ឋរបស់រុស្ស៊ី Rosneft បានយល់ព្រមផ្គត់ផ្គង់ប្រេងប្រមាណជា៥០០,០០០បារ៉ែលក្នុងមួយថ្ងៃនៃកម្រិតប្រេងឆៅផ្សេងៗគ្នាដល់ក្រុមហ៊ុនចម្រាញ់ឯកជនឥណ្ឌា Reliance។ ប្រភពដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Reuters បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ដោយដកស្រង់ប្រភពរបស់ខ្លួនទៀតថាកិច្ចព្រមព្រៀងនេះមានតម្លៃប្រហែល១៣ពាន់លានដុល្លារក្នុងមួយឆ្នាំក្នុងតម្លៃបច្ចុប្បន្នហើយវាគឺជាកិច្ចព្រមព្រៀងថាមពលដ៏ធំបំផុតដែលមិនធ្លាប់មានរវាងទីក្រុងមូស្គូ និងទីក្រុងញូវដែលី។ នៅក្រោមកិច្ចព្រមព្រៀងរយៈពេល១០ឆ្នាំនេះក្រុមហ៊ុន Rosneft នឹងដឹកជញ្ជូនទំនិញទំហំ២០-២១Aframax (៨០,០០០ ទៅ ១០០,០០០ តោន) នៃប្រភេទប្រេងឆៅរបស់រុស្ស៊ីផ្សេងៗ បូករួមទាំងទំនិញចំនួន៣ប្រហែលជា១០០,០០០ តោននៃប្រេងឥន្ធនៈរៀងរាល់ខែ នេះបើយោងតាមអ្នកដែលដឹងពីបញ្ហានេះ។ ការដឹកជញ្ជូនទៅកាន់កន្លែងចម្រាញ់ដ៏ធំរបស់ Reliance នៅ Jamnagar ក្នុងរដ្ឋ Gujarat ភាគខាងលិចនឹងចាប់ផ្តើមពីខែមករាហើយប្រភពបាននិយាយថាភាគីនានានឹងពិនិត្យមើលតម្លៃនិងបរិមាណជារៀងរាល់ឆ្នាំក្រោមកិច្ចព្រមព្រៀងដែលមានជម្រើសមួយដែលត្រូវបន្តសម្រាប់រយៈពេល១០ឆ្នាំបន្ថែមទៀត។ គួរឲ្យដឹងដែរថាឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូប្រចាំប្រទេសលោក Denis Alipov បាននិយាយនៅសប្តាហ៍នេះថា ប្រទេសរុស្ស៊ីបានក្លាយជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំបំផុតដល់ប្រទេសឥណ្ឌា ដែលស្មើនឹង៤០ភាគរយ នៃការនាំចូលប្រេងឆៅសរុបរបស់ប្រទេសអាស៊ីហើយ ការដឹកជញ្ជូនបានកើនឡើងទ្វេដងកាលពីឆ្នាំមុនដល់៤៥ ពាន់លានដុល្លារ៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed