រដ្ឋ Kelantan របស់ប្រទេសម៉ាឡេស៊ី ស្នើសង់ជញ្ជាំងនៅតាមព្រំដែនជាមួយខេត្ត Narathiwat របស់ប្រទេសថៃ
បរទេស៖ ផែនការដែលជំរុញដោយរដ្ឋ Kelantan របស់ប្រទេសម៉ាឡេស៊ី ក្នុងការសង់ជញ្ជាំងនៅតាមព្រំដែនជាមួយខេត្ត Narathiwat របស់ប្រទេសថៃ បានជួបនឹងភាពរអាក់រអួល ខណៈដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ី មិនបានបង្ហាញពីការសាទរចំពោះរឿងនេះ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ី Saifuddin Nasution Ismail បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជញ្ជាំងដែលបានស្នើឡើងនឹងមានតម្លៃថ្លៃ ក្នុងការសាងសង់ និងទៅលើការថែទាំ។ លោក Saifuddin Nasution Ismail ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Bernama ថា “របងនេះមានតម្លៃថ្លៃ ហើយការថែទាំរបស់វាក៏ថ្លៃផងដែរ” ។ សូមជម្រាបថា ប្រទេសថៃ និងម៉ាឡេស៊ី បានសាងសង់ជញ្ជាំង និងរបងបេតុង នៅទីតាំងមួយចំនួនតាមបណ្តោយព្រំដែនគោកនៃប្រទេសទាំងពីរ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ចលនាទំនិញខុសច្បាប់ និងឧក្រិដ្ឋកម្មផ្សេងៗ។ កាលពីខែមុន រដ្ឋ Kelantan បានស្នើសាងសង់ជញ្ជាំងប្រវែង ១០០គីឡូម៉ែត្រនៅលើច្រាំងទន្លេ Golok ប្រទេសម៉ាឡេស៊ី ទល់មុខនឹងខេត្ត Narathiwat របស់ថៃ ចំពេលមានការមិនសប្បាយចិត្ត … Continue reading រដ្ឋ Kelantan របស់ប្រទេសម៉ាឡេស៊ី ស្នើសង់ជញ្ជាំងនៅតាមព្រំដែនជាមួយខេត្ត Narathiwat របស់ប្រទេសថៃ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed