ចិន ប្រតិកម្មចំពោះការចោទប្រកាន់ របស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol
បរទេស៖ ក្រសួងការបរទេសចិន បានឱ្យដឹងថា រដ្ឋាភិបាលក្រុងប៉េកាំង ប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ង របស់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol “បំផុសគំនិត” នៃការចោទប្រកាន់ចារកម្ម ហើយបានលើកឡើងថា វាបានឆ្លុះបញ្ចាំងពីការតស៊ូនយោបាយផ្ទៃក្នុង នៅក្នុងប្រទេសកូរ៉េខាងត្បូងតែប៉ុណ្ណោះ។ យោងតាមព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ថា ក្នុងអំឡុងពេលថ្លែងសុន្ទរកថា កាលពីថ្ងៃព្រហស្បតិ៍ លោក Yoon បានអះអាងថា ហេតុផលមួយសម្រាប់លោក ក្នុងការដាក់ច្បាប់អាជ្ញាសឹកកាលពីសប្តាហ៍មុន គឺការពិតដែលថា ក្រុមប្រឆាំងកំពុងរារាំងច្បាប់ដែលនឹងអនុញ្ញាតឱ្យ គាត់ដាក់ទណ្ឌកម្មជនបរទេសពីបទចារកម្ម។ ពាក់ព័ន្ធនឹងបញ្ហានេះ លោកបានលើកឡើងពីករណីពីរនៃភ្នាក់ងារចិន ដែលត្រូវបានចោទប្រកាន់ថា បានស្ទង់មើលទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ជាមួយនឹងយន្តហោះគ្មានមនុស្សបើកកាលពីដើមឆ្នាំនេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយក្នុងអំឡុងសន្និសីទខ្លីមួយនៅថ្ងៃបន្ទាប់ថា ទីក្រុងប៉េកាំង “ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមិនពេញចិត្ត” ចំពោះការលើកឡើងរបស់ ប្រធានាធិបតីកូរ៉េខាងត្បូងឡើយ។ លោកស្រីបានសង្កត់ធ្ងន់ថា “ភាគីចិននឹងមិនធ្វើអត្ថាធិប្បាយ លើកិច្ចការផ្ទៃក្នុងរបស់កូរ៉េខាងត្បូងទេ ប៉ុន្តែចិនជំទាស់យ៉ាងដាច់ខាត … ការភ្ជាប់ទំនាក់ទំនងកិច្ចការផ្ទៃក្នុង ជាមួយកត្តាដែលទាក់ទងនឹងប្រទេសចិន ការបំភាន់ការចោទប្រកាន់ “ចារកម្មចិន” ដែលគ្មានមូលដ្ឋាន … Continue reading ចិន ប្រតិកម្មចំពោះការចោទប្រកាន់ របស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed