អ៊ីរ៉ង់ ការកាត់ទោសប្រហារជីវិត នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu គឺអាចទៅរួច
បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បាននិយាយថា ប្រទេសដែលគាំទ្រប៉ាឡេស្ទីនអាចភ្ជាប់ជាមួយគ្នា និងចេញការកាត់ទោសប្រហារជីវិត សម្រាប់នាយករដ្ឋមន្ត្រី Benjamin Netanyahu និងមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលផ្សេងទៀត សម្រាប់ឧក្រិដ្ឋកម្មសង្គ្រាមនៅតំបន់ហ្គាហ្សា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីខែមុន តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បានចេញដីកាចាប់ខ្លួនលោក Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអែល និងអតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Yoav Gallant ដោយលើកឡើងពី “ហេតុផលសមហេតុផលក្នុងការជឿថា” ពួកគេកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម និង “អំពើអមនុស្សធម៌” ផ្សេងទៀតក្នុងអំឡុងពេលប្រតិបត្តិការ របស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស នៅហ្គាហ្សា។ យ៉ាងណាក៏ដោយ អ៊ីស្រាអែលបានច្រានចោលយុត្តាធិការរបស់តុលាការ និងបដិសេធមិនបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។ នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបាន ចេញផ្សាយដោយគេហទំព័រព័ត៌មានរដ្ឋ ISNA លោក Gharibabadi បានអះអាងថា ICC និងតុលាការយុត្តិធម៌អន្តរជាតិ ដែលជាស្ថាប័នតុលាការដាច់ដោយឡែក ដែលបច្ចុប្បន្នកំពុងពិនិត្យសំណុំរឿង ប្រល័យពូជសាសន៍ប្រឆាំងនឹងអ៊ីស្រាអែល ខ្វះកំណត់ត្រាល្អក្នុងការកាត់ទោសជនជាតិអ៊ីស្រាអែល។ លោកបាននិយាយថា “តុលាការប្រហែលជានឹងមិនចេញ ការកាត់ទោសប្រហារជីវិតទេព្រោះវា … Continue reading អ៊ីរ៉ង់ ការកាត់ទោសប្រហារជីវិត នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu គឺអាចទៅរួច
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed