មន្រ្តីរបស់ចិន ធ្វើដំណើរមកដល់ទីក្រុងតៃប៉ិ របស់កោះតៃវ៉ាន់ យ៉ាងកម្រ ក្នុងពេលដែលភាពតានតឹងផ្នែកយោធា និងនយោបាយរវាងភាគីទាំងពីរកើនឡើង

បរទេស៖ គណៈប្រតិភូមន្ត្រីចិនដឹកនាំដោយ អភិបាលរងក្រុងសៀងហៃ បានធ្វើដំណើរមកដល់ទីក្រុងតៃប៉ិ របស់កោះតៃវ៉ាន់ នៅថ្ងៃច័ន្ទនេះដើម្បីចូលរួមវេទិកាប្រចាំឆ្នាំ city-to-city forum ដែលជាដំណើរទស្សនកិច្ចដ៏កម្រមួយកើតឡើង នៅពេលដែលភាពតានតឹងផ្នែកយោធា និងនយោបាយ រវាងភាគីទាំងពីរកើនឡើង។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសចិន ដែលទាមទារកោះដែល គ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ជាទឹកដីរបស់ខ្លួន ដោយកាលពីសប្តាហ៍មុន ចិនបានធ្វើសកម្មភាពយោធា ទ្រង់ទ្រាយធំនៅជិតកោះតៃវ៉ាន់ ហើយជាទៀងទាត់បានបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងទៅកាន់អាកាស និងដែនទឹកជុំវិញកោះនេះ។ អភិបាលរងក្រុងសៀងហៃ លោក Hua Yuan បានធ្វើដំណើរមកដល់អាកាសយានដ្ឋាន Songshan កណ្តាលទីក្រុងតៃប៉ិ ដើម្បីចូលរួមវេទិកា ទីក្រុងតៃប៉ិ-សៀងហៃ នៅថ្ងៃអង្គារ ដែលត្រូវបានរៀបចំឡើងជាលើកដំបូងក្នុងឆ្នាំ ២០១០ ហើយលោកគឺមិនបានឆ្លើយសំណួរ ដែលស្រែកសួរដោយអ្នកសារព័ត៌មាននោះទេ។ ក្រុមតូចមួយមកពីការិយាល័យសាធារណៈរដ្ឋតៃវ៉ាន់ដែលគាំទ្រឯករាជ្យបានស្រែកថា “តៃវ៉ាន់ និងចិន ប្រទេសដាច់ដោយឡែក” នៅពេលគាត់ចាកចេញពីព្រលានយន្តហោះ។ លោក Chilly Chen ប្រធានក្រុមបានប្រាប់រ៉យទ័រថា “មិនមានសុច្ឆន្ទៈទេ។ ក្រុមចោរកុម្មុយនិស្តនៅតែបន្តធ្វើសមយុទ្ធយោធា” ៕ ប្រែសម្រួលៈ … Continue reading មន្រ្តីរបស់ចិន ធ្វើដំណើរមកដល់ទីក្រុងតៃប៉ិ របស់កោះតៃវ៉ាន់ យ៉ាងកម្រ ក្នុងពេលដែលភាពតានតឹងផ្នែកយោធា និងនយោបាយរវាងភាគីទាំងពីរកើនឡើង