ឧត្តមសេនីយ៍របស់រុស្ស៊ី និងជំនួយការម្នាក់ទៀត ត្រូវគេបំផ្ទុះគ្រាប់បែកសម្លាប់ នៅក្នុងទីក្រុង មូស្គូ
បរទេស៖ មន្ត្រីបាននិយាយថា ការផ្ទុះនៅជិតអគារលំនៅដ្ឋាន មួយនៅភាគអាគ្នេយ៍ទីក្រុងមូស្គូ បានសម្លាប់មនុស្សពីរនាក់ រួមទាំងឧត្តមសេនីយ៍ Igor Kirillov ដែលជាប្រធានកងកម្លាំងការពារជាតិគីមី និង ជីវសាស្រ្តរបស់រុស្ស៊ីផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅព្រឹកព្រលឹមថ្ងៃអង្គារ គណៈកម្មាធិការស៊ើបអង្កេតបាននិយាយថា ការផ្ទុះនេះគឺបណ្តាលមកពីឧបករណ៍បំផ្ទុះដែលបញ្ជាពីចម្ងាយដែលភ្ជាប់ទៅនឹងម៉ូតូ ឬ ស្កុតទ័រអេឡិចត្រិចដែលចតនៅជិតច្រកចូល។ គណៈកម្មាធិការនេះបានបន្ថែមថា បានសម្លាប់ទាំងឧត្តមសេនីយ៍ Kirillov និងជំនួយការរបស់គាត់ ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមុននេះ បានអះអាងថា ឧបករណ៍នេះត្រូវបានបំផ្ទុះ ខណៈអ្នកទាំងពីរកំពុង ចាកចេញពីអគារ ។ គណៈកម្មាធិការបាននិយាយថា អាជ្ញាធររុស្ស៊ីបានបើកសំណុំរឿងព្រហ្មទណ្ឌ ដោយបន្ថែមថា ការស៊ើបអង្កេតកំពុងដំណើរការ។ សូមជម្រាបថា ឧត្តមសេនីយ Igor Kirillov វ័យ ៥៤ ឆ្នាំ គឺបានដឹកនាំកងកម្លាំង ការពារជាតិគីមី និងជីវសាស្ត្រ ចាប់តាំងពីឆ្នាំ ២០១៧ ហើយបានក្លាយជាមន្ត្រីយោធា ដែលតែងតែបង្ហាញរបាយការណ៍ ចោទប្រកាន់អ៊ុយក្រែន និងសហរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រដ៏សំខាន់របស់ទីក្រុងគៀវ ពីការប្រើប្រាស់អាវុធគីមីនៅលើសមរភូមិ។ … Continue reading ឧត្តមសេនីយ៍របស់រុស្ស៊ី និងជំនួយការម្នាក់ទៀត ត្រូវគេបំផ្ទុះគ្រាប់បែកសម្លាប់ នៅក្នុងទីក្រុង មូស្គូ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed