រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី អះអាងថា អ៊ុយក្រែន បាត់បង់ទាហានជាងកន្លះលាននាក់ ក្នុងឆ្នាំ២០២៤ និងសរុបជាង មួយលាននាក់ ចាប់តាំងពីសង្គ្រាម

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrey Belousov បាននិយាយកាលពីថ្ងៃចន្ទថា អ៊ុយក្រែន បានបាត់បង់ទាហាន ជាងកន្លះលាននាក់ក្នុងឆ្នាំ ២០២៤ និងសរុបជាងមួយលាននាក់ ចាប់តាំងពីមានការកើនឡើង នៃជម្លោះជាមួយទីក្រុង មូស្គូក្នុងឆ្នាំ ២០២២។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងនៅក្នុងកិច្ចប្រជុំបន្ថែមនៃក្រុមប្រឹក្សាការពារជាតិរបស់រុស្ស៊ី រដ្ឋមន្ត្រី លោក Andrey Belousov បានប៉ាន់ប្រមាណថា អង្គភាពភាគច្រើននៃកងទ័ពរបស់ទីក្រុងគៀវ នៅជួរមុខ មានបុគ្គលិកមិនគ្រប់គ្រាន់ ។ លោក Andrey Belousov បន្តថា “សក្ដានុពលប្រយុទ្ធ របស់កងទ័ពរបស់គៀវ ត្រូវបានបំផ្លាញ។ គ្រាន់តែនៅក្នុងឆ្នាំនេះតែម្នាក់ឯង ការខាតបង់របស់កងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែន មានលើសពីទាហាន ៥៦០.០០០ នាក់ ទាំងស្លាប់ ឬរបួស” ដោយលោកបានបញ្ជាក់ដោយបន្ថែមថា ក្នុងអំឡុងពេលការលុកលុយរបស់អ៊ុយក្រែនចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី គឺទីក្រុងគៀវ បានបាត់បង់ទាហានជាង ៤០.០០០ នាក់។ … Continue reading រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី អះអាងថា អ៊ុយក្រែន បាត់បង់ទាហានជាងកន្លះលាននាក់ ក្នុងឆ្នាំ២០២៤ និងសរុបជាង មួយលាននាក់ ចាប់តាំងពីសង្គ្រាម