អង្គភាពស៊ើបអង្កេតបញ្ជាក់ថា ករណីមិនមានការបង្ហាញខ្លួន នៅសវនាការរបស់ប្រធានាធិបតី កូរ៉េខាងត្បូង Yoon ទេនោះ តុលការនឹងសម្រេចធ្វើការ កោះហៅជាថ្មីម្តងទៀត

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ឲ្យដឹងថា កាលពីថ្ងៃអង្គារ អង្គភាពស៊ើបអង្កេតរួម របស់ប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា ប្រសិនបើប្រធានាធិបតី ដែលត្រូវបានចោទប្រកាន់ គឺលោក Yoon Suk-yeol បដិសេធមិនបង្ហាញខ្លួន សម្រាប់ការសាកសួរបន្ទាប់ពី ពេលវេលាពិតប្រាកដដែលបានកំណត់សម្រាប់ថ្ងៃពុធនេះទេ ការសម្រេចចិត្ត នឹងត្រូវបានធ្វើឡើង ក្រោយពីនោះ ថាតើ ត្រូវចេញដីកាកោះហៅមួយទៀត ដើម្បីហៅគាត់ចូលខ្លួន មកសវនាការ ។ សេចក្តីបង្គាប់កោះហៅ ដែលស្នើឱ្យ លោកប្រធានាធិបតី Yoon ចូលខ្លួនដើម្បីសាកសួរជុំវិញ ការចោទប្រកាន់ពីការបះបោរ របស់លោកនៅវេលាម៉ោង១០ព្រឹកម៉ោងក្នុងតំបន់នៅថ្ងៃពុធនេះ ត្រូវបានបញ្ជូនទៅឱ្យភាគីលោក Yoon កាលពីថ្ងៃអង្គារ ប៉ុន្តែត្រូវបានបញ្ជូនមកវិញដោយលើកឡើង ពីអង្គភាពស៊ើបអង្កេតចម្រុះ ។ អង្គភាពស៊ើបអង្កេតដែលបង្កើតឡើង ដោយប៉ូលិស របស់ប្រទេសនេះ ក្រសួងការពារជាតិ និងការិយាល័យស៊ើបអង្កេត អំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់បានលើកឡើងថា ដីកាកោះនោះត្រូវបាន ប្រគល់មកវិញភ្លាមៗបន្ទាប់ពីការ បញ្ជូនរបស់ខ្លួន តាមសេវាប្រៃសណីយ៍ ។ ដោយឡែក រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានស្នើឱ្យលោក Yoon បង្ហាញខ្លួន សម្រាប់ការ សាកសួរជុំវិញ … Continue reading អង្គភាពស៊ើបអង្កេតបញ្ជាក់ថា ករណីមិនមានការបង្ហាញខ្លួន នៅសវនាការរបស់ប្រធានាធិបតី កូរ៉េខាងត្បូង Yoon ទេនោះ តុលការនឹងសម្រេចធ្វើការ កោះហៅជាថ្មីម្តងទៀត