ឥណ្ឌូនេស៊ី នាំចេញប្រេងដូងចំនួន ១០កុងតឺន័រ ទៅកាន់ប្រទេសឥណ្ឌា

ហ្សាការតា៖ កាលពីថ្ងៃអង្គារ លោក Budi Santoso រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌូណេស៊ី បានប្រកាសពីការនាំចេញផលិតផល ប្រេងដូងចំនួន ១០កុងតឺន័រ អាស៊ីតខ្លាញ់ និងគ្លីសេរីនឆៅ ដែលមានតម្លៃជាទឹកប្រាក់ចំនួន ៤២០,០០០ដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសឥណ្ឌា ។ លោក Budi បានលើកឡើងនៅក្នុងព្រឹត្តិការណ៍ នៃការចេញផ្សាយផលិតផលនេះថា “ការនាំចេញឧបករណ៍ចម្រាញ់យកប្រេងដូង គឺជាភស្តុតាងជាក់ស្តែងនៃ ការរួមបញ្ចូលគ្នារវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងការជួយ ដល់កំណើនសេដ្ឋកិច្ចជាតិ នៅក្នុងក្រុង Deli Serdang Regency និងនៅ North Sumatra។ ក្រសួងខាងលើនេះបានឲ្យដឹង ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសនាំចេញគ្លីសេរីនឆៅ និងអាស៊ីតខ្លាញ់ដ៏ធំបំផុតរបស់ពិភពលោក ដោយគ្រប់គ្រងទីផ្សារចំនួន៣២.០២ភាគរយ និងចំនួន ៤០.៩៧ភាគរយ នៃមុខទំនិញនាំចេញនីមួយៗ ។ តម្លៃនៃការនាំចេញផលិតផលទាំងនេះ គិតចាប់ពីខែមករាដល់ខែកញ្ញា ឆ្នាំនេះឈានដល់ ១.០៥លានដុល្លារសហរដ្ឋអាមេរិក ដែលបានកើនឡើង៦,៩១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ៕