បរទេស៖ ប៉ូលិសបាននិយាយថា ការបាញ់ប្រហារដ៏ធំមួយនៅ Baltimore County រដ្ឋ Maryland សហរដ្ឋអាមេរិក គឺបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ០៩នាក់ផ្សេងទៀតរងរបួស នៅថ្ងៃអង្គារ។ ឧប្បត្តិហេតុនេះបានកើតឡើងនៅលើមហាវិថី Loch Raven ក្នុងទីក្រុង Towson ។ យោងតាមសារព័ត៌មាន ABC News ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីប៉ូលីសBaltimore County បានឆ្លើយតបទៅកន្លែងកើតហេតុប្រហែលម៉ោង ៧៖១៥នាទី យប់ បន្ទាប់ពីមានរបាយការណ៍ជាច្រើននៃការបាញ់ប្រហារ។ ប៉ូលិសបាននិយាយថា ជនរងគ្រោះទាំង៩នាក់ដែលរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ប៉ូលិស Baltimore County បានសរសេរនៅក្នុងការធ្វើបច្ចុប្បន្នភាពនៅលើ X. ថា “នេះត្រូវបានគេចាត់ទុកថាជាការបាញ់ប្រហារដ៏ធំមួយ” ទីភ្នាក់ងារនេះបានបញ្ជាក់ប្រាប់ ABC News ថា ការិយាល័យជាតិអាល់កុល ថ្នាំជក់ អាវុធ និងគ្រឿងផ្ទុះរបស់ទីក្រុង Baltimore ក៏បានឆ្លើយតបទៅកាន់កន្លែងកើតហេតុផងដែរ។ អាជ្ញាធរកំពុងជំរុញអ្នកស្រុកឱ្យនៅឆ្ងាយពីតំបន់ដែលឃើញវត្តមានប៉ូលិស និងរថយន្តសង្គ្រោះបន្ទាន់៕ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed