ការសិក្សាស្រាវជ្រាវ រកឃើញថា២ឆ្នាំនៃ Brexit ធ្វើឲ្យអង់គ្លេសខាត បង់ដល់ទៅ៣៤ពាន់លានដុល្លារ ក្នុងការធ្វើពាណិជ្ជកម្ម

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTការចាកចេញរបស់ ចក្រភពអង់គ្លេស ពីសហភាពអឺរ៉ុបឬ Brexit បានធ្វើឱ្យប្រទេសនេះ ខាតបង់ពាណិជ្ជកម្មប្រហែល ជា៣៤ពាន់លានដុល្លារ ក្នុងរយៈពេលពីរឆ្នាំដំបូង ក្រោមកិច្ចព្រមព្រៀង ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ EU-UK។ ការសិក្សាថ្មីនេះធ្វើឡើង នេះបើយោង តាមការសិក្សាថ្មីមួយ ដោយមជ្ឈមណ្ឌល សម្រាប់ការអនុវត្តសេដ្ឋកិច្ច (CEP) នៅទីក្រុងឡុងដ៍ ដែលក្នុងនោះ របាយការណ៍​បាន​គូស​បញ្ជាក់​ថា សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) បាន​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង។ របាយការណ៍ដដែល បានសរសេរទៀតថា ប្រហែលជា១៤ ភាគរយ នៃក្រុមហ៊ុនចក្រភពអង់គ្លេស ដែលពីមុនបាននាំ ចេញទៅកាន់ សហភាពអឺរ៉ុប បានឈប់ធ្វើ ពាណិជ្ជកម្ម ជាមួយប្លុកនេះទាំងស្រុង បន្ទាប់ពីកិច្ចព្រមព្រៀង ចូលជាធរមានក្នុងខែមករា ឆ្នាំ ២០២១។ ទិន្នន័យស្រាវជ្រាវដែលប្រមូល បានពីក្រុមហ៊ុនជាង១០០,០០០ បានបង្ហាញថាការនាំចេញ ទំនិញសរុបពីចក្រភព អង់គ្លេសបានធ្លាក់ចុះប្រមាណជា៦,៤ភាគរយ ក្នុងឆ្នាំ២០២២ បើប្រៀបធៀបទៅ នឹងការរំពឹងទុកមុន Brexitហើយ ការនាំចេញទៅកាន់សហភាពអឺរ៉ុបបានធ្លាក់ចុះយ៉ាងខ្លាំង ដោយបានធ្លាក់ចុះ១៣,២ភាគរយ ដោយសារតែរបាំង … Continue reading ការសិក្សាស្រាវជ្រាវ រកឃើញថា២ឆ្នាំនៃ Brexit ធ្វើឲ្យអង់គ្លេសខាត បង់ដល់ទៅ៣៤ពាន់លានដុល្លារ ក្នុងការធ្វើពាណិជ្ជកម្ម