អ្នកជំនាញថា កូរ៉េខាងជើង កំពុងពន្លឿនការផលិតអាវុធ និងបញ្ជូនទៅឱ្យរុស្ស៊ី
បរទេស ៖ អ្នកជំនាញអាវុធឯករាជ្យ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងជើងកំពុងស្វែង រកផ្នែកសម្រាប់ មីស៊ីលពីប្រទេសទីបី ហើយផលិត និងផ្ទេរសព្វាវុធទាំងនោះទៅឱ្យរុស្ស៊ី ឱ្យបានលឿនជាងការគិតពីមុន សម្រាប់ប្រើក្នុង សង្គ្រាមប្រឆាំងអ៊ុយក្រែន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Jonah Leff ដែលជាប្រធានផ្នែកស្រាវជ្រាវអាវុធជម្លោះ (CAR) ដែលជាអង្គការឯករាជ្យ ដែលតាមដានអាវុធ ដែលប្រើប្រាស់ក្នុងជម្លោះ បាននិយាយថា អ្នកស្រាវជ្រាវរបស់លោក បានចងក្រងឯកសារ សំណល់ នៃមីស៊ីលចំនួន៤គ្រាប់ ដែលពួកគេវាយតម្លៃ ថា បានមកពីប្រទេសកូរ៉េខាងជើង ដែលត្រូវបានរកឃើញនៅក្នុងខែកក្កដា និងខែសីហា ក្នុងប្រទេសអ៊ុយក្រែន។ លោកបាននិយាយថា មីស៊ីលមួយក្នុងចំណោមនោះ គឺមានសញ្ញាសម្គាល់ថា វាត្រូវបានផលិតក្នុងឆ្នាំនេះ។ លោក Leff បាននិយាយថា “នេះគឺជាភស្តុតាងសាធារណៈដំបូងបង្អស់ នៃមីស៊ីល ដែលត្រូវបានផលិត នៅក្នុងប្រទេស កូរ៉េខាងជើង ហើយក្រោយមកត្រូវបានប្រើប្រាស់ ក្នុងប្រទេសអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានខែ មិនមែនប៉ុន្មានឆ្នាំនោះទេ” ។ … Continue reading អ្នកជំនាញថា កូរ៉េខាងជើង កំពុងពន្លឿនការផលិតអាវុធ និងបញ្ជូនទៅឱ្យរុស្ស៊ី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed