ការរួមបញ្ចូលគ្នា រវាងក្រុមហ៊ុន Honda និង Nissan អាចពង្រឹង ដល់ការអភិវឌ្ឍន៍រថយន្ដ EV

តូក្យូ៖ ក្រុមហ៊ុន Honda Motor Co. និងក្រុមហ៊ុន Nissan Motor Co. អាចពង្រឹងអាជីវកម្ម រថយន្តអគ្គិសនី ដែលកំពុងជួបការ លំបាករបស់ពួកគេ តាមរយៈការរួមបញ្ចូលគ្នា ចែករំលែកការចំណាយ លើការអភិវឌ្ឍន៍យ៉ាងច្រើន និងការប្រើប្រាស់គ្រឿង បន្លាស់ទូទៅ សម្រាប់រថយន្ត EVs ដែលអាចផ្លាស់ប្តូរ រូបរាងឧស្សាហកម្ម រថយន្តពិភពលោកឡើងវិញ ។ ប្រភពដែលដឹងអំពីបញ្ហានេះបានឲ្យដឹងកាលពីថ្ងៃពុធថា ក្រុមហ៊ុនផលិតរថយន្តលេខ ២ និងលេខ ៣ របស់ប្រទេសជប៉ុន តាមបរិមាណកំពុង ពិភាក្សាលើការរួមបញ្ចូលគ្នា នៅក្រោមក្រុមហ៊ុនកាន់កាប់ ដ៏ធំមួយរបស់ពិភពលោក នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ការពិភាក្សាលើកិច្ចព្រមព្រៀងដែលនឹងបង្កើតសម្ព័ន្ធភាពរថយន្តធំជាងគេទី ៣ របស់ពិភពលោកបន្ទាប់ពីក្រុមហ៊ុន Toyota និង Volkswagen ធ្វើតាមកិច្ចព្រមព្រៀង ខែមីនា របស់ក្រុមហ៊ុនផលិតរថយន្តទាំងពីរ ដើម្បីធ្វើការសិក្សាលទ្ធភាព លើភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងការផលិតរថយន្ដ EV និងបច្ចេកវិទ្យាសូហ្វវែរ ដើម្បីប្រកួតប្រជែងជាមួយ គូប្រជែងនៅក្រៅប្រទេស ដូចជា Tesla … Continue reading ការរួមបញ្ចូលគ្នា រវាងក្រុមហ៊ុន Honda និង Nissan អាចពង្រឹង ដល់ការអភិវឌ្ឍន៍រថយន្ដ EV