បរទេស៖ សម្រាប់ប្រទេសជាច្រើន នៅអាស៊ីអាគ្នេយ៍ ការវិនិយោគ និងទេសចរណ៍របស់ចិន គឺជាគន្លឹះនៃសេដ្ឋកិច្ចរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបាននិយាយថា ផលិតផលចិនដែលមានគុណភាពទាប តម្លៃថោក ដែលកំពុងតែមានច្រើននៅក្នុង ទីផ្សារពាសពេញតំបន់ ក៏កំពុងបង្កើនការព្រួយបារម្ភ អំពីរបៀបដែលពួកគេកំពុង កាត់បន្ថយអាជីវកម្មក្នុងស្រុកផងដែរ ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ទាំងនោះកំពុងបង្ខំប្រទេសជាច្រើនដូចជាប្រទេសថៃ ឱ្យរកវិធីដើម្បីប្រយុទ្ធប្រឆាំងនឹងការវាយលុកទំនិញដែលមានតម្លៃទាបទាំងនោះ។ កាលពីឆ្នាំមុន ពាណិជ្ជកម្មទ្វេភាគីរវាងថៃ និងចិនមានជាង ១២៦ពាន់លានដុល្លារ ដោយការវិនិយោគបរទេសផ្ទាល់របស់ចិនបានរួមចំណែកយ៉ាងខ្លាំងដល់សេដ្ឋកិច្ចថៃ។ ឧស្សាហកម្មសេដ្ឋកិច្ចសំខាន់ៗ ចំនួនបីរបស់ប្រទេសថៃគឺ ផលិតកម្ម កសិកម្ម និងសេវាកម្ម ប៉ុន្តែការផលិតបានធ្លាក់ចុះ ដោយរោងចក្រចំនួន ២.០០០ ត្រូវបានបិទនៅឆ្នាំ ២០២៣ ដែលនាំឱ្យបាត់បង់ការងាររាប់ពាន់នាក់, នេះបើយោងតាមទិន្នន័យពីនាយកដ្ឋាន ការងារឧស្សាហកម្ម ។ ម្ចាស់អាជីវកម្មបានត្អូញត្អែរជាយូរមកថា ទំនិញចិនមានគុណភាពទាប កំពុងធ្វើឱ្យអាជីវកម្មក្នុងស្រុករបស់ថៃ ធ្លាក់ចុះ។ ផ្សារទំនើប Bobae ដែលជាទីផ្សារលក់រាយ និងលក់ដុំក្នុងទីក្រុងបាងកក គឺជាកន្លែងមួយដែលឥទ្ធិពលនោះកំពុងបង្ហាញ។ ជាមួយនឹងអគារចំនួន ៧ជាន់ដែលកន្លែងលក់ទំនិញ តូបជាច្រើនបានបិទទ្វារ … Continue reading ថៃ ចូលរួមជាមួយប្រទេស នៅអាស៊ានផ្សេងទៀត ក្នុងការប្រយុទ្ធប្រឆាំង នឹងការនាំចូលទំនិញ តម្លៃថោករបស់ចិន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed