លោក Blinken ៖ មកទល់ពេលនេះ សហរដ្ឋអាមេរិក បានចំណាយប្រាក់ជាង ១០០ពាន់លានដុល្លារ ហើយទៅឲ្យអ៊ុយក្រែន
បរទេស ៖ យោតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Antony Blinken បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងជំនួយយោធាប្រមាណ១០០ ពាន់លានដុល្លារ ដល់ទីក្រុងគៀវ ចាប់តាំងពីមានការកើនឡើង នៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ២០២២។ក្នុងនោះដែរលោកបានប្រាប់ ក្រុមប្រឹក្សាទំនាក់ទំនង បរទេស នៅទីក្រុងញូវយ៉កកាលពីថ្ងៃពុធថា ប្រាក់ភាគច្រើន ត្រូវបានចំណាយនៅខាង ក្នុងសហរដ្ឋអាមេរិកលើការ ផលិតវិស័យការពារជាតិ។ ការប្រកាសនេះបានធ្វើឡើងចំពេល ដែលកិច្ចខិតខំប្រឹង ប្រែងនាពេលថ្មីៗនេះ ដោយរដ្ឋបាល ដែលកំពុងបន្តរបស់ប្រធានាធិបតី អាមេរិកលោក Joe Biden ដើម្បីចំណាយរាល់ប្រាក់ដុល្លារ ដែលបែងចែកដោយសភាមុនពេល ចាកចេញពីតំណែងក្នុងខែមករា។ លោកបានបញ្ជាក់បែបនេះថា ៖ យើងបានចំណាយប្រាក់យ៉ាងច្រើនលើអ៊ុយក្រែន និងការពារអ៊ុយក្រែន ប្រហែលជា១០០ពាន់លានដុល្លារមកហើយ ។ សម្ព័ន្ធមិត្ត និងដៃគូរបស់យើង ពួកគេបានចំណាយ ប្រហែល១៥០ពាន់លានដុល្លារដែរ។ លោកបានបន្តអះអាងថា ពលរដ្ឋអាមេរិក ពិតជាបានទទួលផលពីកិច្ចខិតខំប្រឹងប្រែង របស់ក្រុងវ៉ាស៊ីនតោន ក្នុងការផ្តល់អាវុធដល់អ៊ុយក្រែនព្រោះការងារថ្មីៗ ជាច្រើនត្រូវបានបង្កើតឡើង នៅអាមេរិកដើម្បីផលិតសព្វាវុធបន្ថែមទៀត៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed