បរទេស៖ អ្នកទេសចរម្នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីលេបក្រដាស ពិន័យចរាចរណ៍ នៅពេលដែលប៉ូលីស បានបញ្ឈប់ម៉ូតូរបស់គាត់ កាលពីល្ងាចថ្ងៃសៅរ៍ ។ ជនបរទេសដែលពោរ ពេញដោយសាច់ដុំរូបនេះ ត្រូវបានបញ្ឈប់ម៉ូតូ នៅប៉ុស្តិ៍ត្រួតពិនិត្យ មួយនៅមុខប៉ុស្តិ៍ប៉ូលិសក្រុងប៉ាតាយ៉ា ខណៈគាត់ជិះម៉ូតូមិនពាក់អាវ ហើយគ្មានមួកសុវត្ថិភាព។ គាត់បដិសេធមិនបង្ហាញប័ណ្ណ បើកបរតាមការស្នើសុំរបស់ប៉ូលិស។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ប៉ូលិសបានឲ្យគាត់ នូវក្រដាសពិន័យ ចំពោះការបើកបរដោយមិនមានប័ណ្ណបើកបរ និងពាក់មួកសុវត្ថិភាព។ គាត់បានទទួលក្រដាសពិន័យនោះ ហើយយកវាចូលក្នុងមាត់របស់គាត់ ហើយលេបជាមួយទឹក។ ប៉ូលិសបានចាក់សោកង់មុខម៉ូតូរបស់គាត់ ហើយព្យាយាមវាយខ្នោះ គាត់តែមិនបានផលនោះទេ។ ទីបំផុតគាត់ក៏យល់ព្រមចូល ប៉ុស្តិ៍ប៉ូលិសដើម្បីកាត់ទោស៕ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed