ចិន ព្រមានសហរដ្ឋអាមេរិកថា “កំពុងប្រលែងជាមួយភ្លើង” ក្រោយប្រកាសលក់ អាវុធទៅឲ្យកោះតៃវ៉ាន់

ប៉េកាំង ៖ កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលចិនបានតវ៉ា ចំពោះសេចក្តីប្រកាសចុងក្រោយ របស់សហរដ្ឋអាមេរិកអំពីការលក់ និងផ្តល់ជំនួយយោធា ដល់កោះតៃវ៉ាន់ ដោយព្រមានសហរដ្ឋអាមេរិកថា ខ្លួនកំពុង “ប្រលែងជាមួយភ្លើង” ។កាលពីថ្ងៃសៅរ៍ ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានអនុញ្ញាតឲ្យផ្តល់ប្រាក់រហូតដល់៥៧១ លានដុល្លារសម្រាប់សម្ភារៈ និង សេវាកម្មរបស់ក្រសួងការពារជាតិ និងសម្រាប់ការអប់រំ និងបណ្តុះបណ្តាលយោធា សម្រាប់កោះតៃវ៉ាន់ ។ ដោយឡែក ក្រសួងការពារជាតិ បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃសុក្រថា ការលក់អាវុធយោធា មានទឹកប្រាក់ចំនួន២៩៥ លានដុល្លារត្រូវបានអនុម័ត ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការផ្តល់អាវុធដល់កោះតៃវ៉ាន់ និងបញ្ឈប់នូវអ្វីដែលខ្លួនហៅថា “សកម្មភាពដ៏គ្រោះថ្នាក់ដែលបំផ្លាញសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រកោះតៃវ៉ាន់” ។ គេបានដឹងថា តៃវ៉ាន់ជាដែនកោះប្រជាធិបតេយ្យដែលមានប្រជាជនរស់នៅ២៣លាននាក់ដែលរដ្ឋាភិបាលចិន អះអាងថា ជាទឹកដីរបស់ខ្លួន ហើយលើកឡើងថា ត្រូវតែស្ថិតក្រោម ការគ្រប់គ្រងរបស់ខ្លួន ។ ការលក់ និងជំនួយយោធា របស់សហរដ្ឋអាមេរិក មានគោលបំណង ជួយដល់កោះតៃវ៉ាន់ ដើម្បីការពារខ្លួន និងរារាំងប្រទេសចិន ពីការបើកការវាយ ប្រហារណាមួយ ។ … Continue reading ចិន ព្រមានសហរដ្ឋអាមេរិកថា “កំពុងប្រលែងជាមួយភ្លើង” ក្រោយប្រកាសលក់ អាវុធទៅឲ្យកោះតៃវ៉ាន់