ឥណ្ឌា បានទទួលសំណើសុំធ្វើបត្យាប័ន លោកស្រី Sheikh Hasina ពីរដ្ឋាភិបាលបង់ក្លាដែសរួចហើយ ប៉ុន្តែមិនទាន់ផ្តល់ការអត្ថាធិប្បាយ

បរទេស៖ រដ្ឋាភិបាលបណ្តោះអាសន្ន របស់បង់ក្លាដែសបានស្នើជាផ្លូវការ ឱ្យប្រទេសឥណ្ឌាធ្វើបត្យាប័ន អតីតនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ដែលបានភៀសខ្លួនទៅកាន់ ប្រទេសឥណ្ឌាកាលពីថ្ងៃទី ៥ ខែសីហា បន្ទាប់ពីត្រូវបានបណ្តេញចេញពីអំណាចអំឡុងពេល បាតុកម្មទ្រង់ទ្រាយធំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា សំណើនេះធ្វើឡើងបន្ទាប់ពីការអត្ថាធិប្បាយថ្មីៗរបស់ម្ចាស់រង្វាន់ណូបែល និងជាមេដឹកនាំបណ្ដោះអាសន្នរបស់បង់ក្លាដេស លោក Muhammad Yunus ដែលបានហៅវត្តមានរបស់លោកស្រី Hasina នៅក្នុងប្រទេសឥណ្ឌាថា ជាបញ្ហាសម្រាប់ក្រុងដាកា ហើយបានសន្យាថា នឹងដោះស្រាយបញ្ហាជាមួយក្រុងញូវដែលី។ ទីប្រឹក្សាកិច្ចការបរទេសរបស់រដ្ឋាភិបាល បណ្តោះអាសន្នបង់ក្លាដែស លោក Touhid Hossain បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃចន្ទថា ទីក្រុងដាកាបានផ្ញើ ‘ពាក្យសំដី’ (សារការទូត) ទៅកាន់រដ្ឋាភិបាលឥណ្ឌា ដោយស្នើសុំឱ្យបញ្ជូនលោកស្រី Hasina ត្រឡប់មកវិញសម្រាប់ “ដំណើរការតុលាការ” ។ មុននេះ ទីប្រឹក្សាកិច្ចការមហាផ្ទៃបង់ក្លាដែស Jahangir Alam ក៏បានចង្អុលបង្ហាញថា លិខិតផ្លូវការមួយត្រូវបានផ្ញើទៅ ក្រសួងកិច្ចការបរទេសរបស់ឥណ្ឌាផងដែរ ដើម្បីស្វែងរកការធ្វើបត្យាប័នលោកស្រី Hasina … Continue reading ឥណ្ឌា បានទទួលសំណើសុំធ្វើបត្យាប័ន លោកស្រី Sheikh Hasina ពីរដ្ឋាភិបាលបង់ក្លាដែសរួចហើយ ប៉ុន្តែមិនទាន់ផ្តល់ការអត្ថាធិប្បាយ