បរទេស ៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់នៅជិតទីក្រុង Aktau ប្រទេស កាហ្សាក់ស្ថាន នៅលើឆ្នេរសមុទ្រនៃសមុទ្រ Caspian , នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកដែលបានចេញផ្សាយវីដេអូនៃឧប្បត្តិហេតុនេះ ។ ចំនួនអ្នកស្លាប់នៅមិនទាន់ច្បាស់នៅឡើយ ដោយមន្ត្រីនៅមិនទាន់ធ្វើអត្ថាធិប្បាយជុំវិញ ការធ្លាក់យន្តហោះនេះនៅឡើយទេ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមគេហទំព័រ Tengrinews.kz យន្តហោះអាកាសចរណ៍ Azerbaijan Airlines បានធ្វើដំណើរពីទីក្រុង Baku ប្រទេស Azerbaijan ទៅកាន់ទីក្រុង Grozny ភាគខាងត្បូងប្រទេសរុស្ស៊ី។ គេហទំព័រតាមដានជើងហោះហើរ Flightradar24 បានរាយបញ្ជីយន្តហោះនេះជា Embraer E190AR ដែលជាធម្មតាផ្ទុកអ្នកដំណើរចន្លោះពី ៩៦នាក់ ទៅ ១១៤ នាក់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សព្វផ្សាយវីដេអូដែលបង្ហាញពីយន្តហោះធ្លាក់នៅមុំស្រួច ហើយប៉ុន្មានវិនាទីក្រោយមកបានបុកដីបង្កជាអគ្គិភ័យ។ Tengrinews.kz បានផ្សាយថា យន្តហោះបានបញ្ជូនសញ្ញាអាសន្នមុនពេលធ្លាក់ចុះ។ គេហទំព័របានអះអាងថា មនុស្សមួយចំនួននៅលើយន្តហោះបានរួចជីវិត ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ ភ្នាក់ងារបាននិយាយថា អ្នកឆ្លើយតប … Continue reading ធ្លាក់យន្តហោះ ដឹកអ្នកដំណើរមួយគ្រឿង នៅជិតទីក្រុង Aktau របស់ប្រទេស កាហ្សាក់ស្ថាន របាយការណ៍បឋមអាចមានអ្នកនៅមានជីវិត (Video)
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed