ប្រទេសចិន ក្លាយជាអ្នកទិញ គ្រឿងសមុទ្រ ដ៏ធំពីចុងបូព៌ារបស់រុស្ស៊ី បន្ទាប់ពីទីក្រុងប៉េកាំង ហាមឃាត់ការនាំចូល គ្រឿងសមុទ្រពីប្រទេសជប៉ុន

បរទេស ៖ រុស្ស៊ីបានបន្តបង្កើន ការនាំចេញត្រី និងអាហារសមុទ្រទៅកាន់ប្រទេសចិន ដោយជំរុញការលក់ក្តាមដល់កំណត់ត្រា ក្នុងទំហំទឹកប្រាក់ ១៤៨,៧ លានដុល្លារកាលពីខែមុន ។ នេះបើតាមការរាយការណ៍ របស់សារព័ត៌មាន RIA Novosti កាលពីថ្ងៃអង្គារដោយដកស្រង់ទិន្នន័យគយចិន ។ សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ដោយយោងតាមការវិភាគ នៅក្នុងខែវិច្ឆិកាគេបានឃើញ បរិមាណផ្គត់ផ្គង់ក្តាមប្រចាំខែ ដ៏ធំបំផុតនៅក្នុងពាណិជ្ជកម្មទ្វេភាគី របស់ប្រទេសទាំងពីរ កើនឡើង 44% នៅក្នុងលក្ខខណ្ឌប្រចាំឆ្នាំ ។ ទិន្នន័យបង្ហាញថា តម្លៃនៃការចែកចាយក្តាមបានកើនឡើងដល់ជិត ១ ពាន់លានដុល្លារ ក្នុងរយៈពេល ១១ ខែនៃឆ្នាំនេះធៀបនឹង ទំហំទឹកប្រាក់ ៩៥៤ លានដុល្លារសម្រាប់រយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ។ ប្រទេសចិនបានក្លាយជា អ្នកទិញគ្រឿងសមុទ្រដ៏ធំពីចុងបូព៌ារបស់រុស្ស៊ី បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់ទីក្រុងប៉េកាំងលើការនាំចូលអាហារសមុទ្រពីប្រទេសជប៉ុន។ ការផ្លាស់ប្តូរនេះគឺដើម្បី ឆ្លើយតបទៅនឹងការបង្ហូរចេញរបស់ទីក្រុងតូក្យូនៃទឹកសំណល់វិទ្យុ សកម្មដែលចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលរងការខូចខាតចូលទៅក្នុងមហាសមុទ្រក្នុងខែសីហាឆ្នាំ ២០២៣ ។ ចំណែកប្រទេសរុស្សីក៏បានបង្វែរការនាំចេញអាហារសមុទ្រ ជាច្រើនរបស់ខ្លួនទៅកាន់អាស៊ី … Continue reading ប្រទេសចិន ក្លាយជាអ្នកទិញ គ្រឿងសមុទ្រ ដ៏ធំពីចុងបូព៌ារបស់រុស្ស៊ី បន្ទាប់ពីទីក្រុងប៉េកាំង ហាមឃាត់ការនាំចូល គ្រឿងសមុទ្រពីប្រទេសជប៉ុន