ក្រុមហ៊ុន Tesla ប្រកាសហៅ រថយន្តប្រមាណ ជា៧០ម៉ឺនគ្រឿង ត្រឡប់មកវិញ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីសារព័ត៌មាន Associated Press (AP) បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla កំពុងប្រមូលរថយន្តចំនួន៧០០,០០០ គ្រឿងនៅសហរដ្ឋអាមេរិក ដោយសារបញ្ហាប្រព័ន្ធត្រួតពិនិត្យ សម្ពាធកង់រថយន្ត បង្កើនលទ្ធភាពនៃគ្រោះថ្នាក់។ យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាល សុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ របស់អាមេរិកឬ the National Highway Traffic Administration បានឱ្យដឹងថា ការប្រមូលមកវិញបានប៉ះពាល់ដល់ម៉ូដែលមួយចំនួន រួមទាំងរថយន្ត Cybertruck 2024, ម៉ូដេលModel 3ឆ្នាំ2017-2025  និង  Modely Y ឆ្នាំ2020-2025។ ក្រុមឃ្លាំមើលសុវត្ថិភាពបានព្រមានថា ប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់រថយន្តនៅក្នុងយានជំនិះ ប្រហែលជាមិនបង្ហាញភ្លើងសញ្ញាព្រមាន សម្ពាធទាបជាប់លាប់រវាងវដ្តនៃការបើកបរ ដែលបង្កើនហានិភ័យនៃគ្រោះថ្នាក់ផងដែរ ។ បន្ថែមពីនោះក្រុមហ៊ុន Tesla បាននិយាយថា ខ្លួននឹងដោះស្រាយបញ្ហានេះ តាមរយៈការអាប់ដេតកម្មវិធីឥតគិតថ្លៃ ជាមួយនឹងលិខិតជូនដំណឹង របស់ម្ចាស់ដែលរំពឹងថា នឹងផ្ញើមកត្រឹមថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០២៥ នេះបើតាមរបាយការណ៍ដដែលរបស់ AP ។ ការ​ប្រមូល​មក​វិញ​នេះ​គឺ​ជា​លើក​ទី៧ហើយ … Continue reading ក្រុមហ៊ុន Tesla ប្រកាសហៅ រថយន្តប្រមាណ ជា៧០ម៉ឺនគ្រឿង ត្រឡប់មកវិញ