ប៉ូលិសវៀតណាម បន្តប្រមូលលុយ និង​អចលនទ្រព្យបានជាង ១០០ ពាន់លានដុងទៀត ក្នុងករណីបោកប្រាស់ របស់អ្នកលេងតិកតុកល្បី Mr Pips

បរទេស៖ ក្នុងរយៈពេល ១៦ ថ្ងៃកន្លងមកនេះ ប៉ូលីសក្រុងហាណូយ របស់វៀតណាមបានរឹបអូសអចលនទ្រព្យ ឡានទំនើប និងលុយជាច្រើនទៀត នៅក្នុងគណនីពាក់ព័ន្ធនឹងករណី ឈ្មោះ Pho Duc Nam (ហៅកាត់ថា TikToker Mr Pips) សរុបជាង ១០០ ពាន់លានដុងហើយ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំ របស់ក្រសួងសន្តិសុខសាធារណៈ នៅថ្ងៃទី ២៦ ខែធ្នូ ឧត្តមសេនីយ៍ទោ Nguyen Thanh Tung នាយករងប៉ូលិសទីក្រុងហាណូយ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី ១០ ខែធ្នូ មក រថយន្ត Mercedes G63 មួយគ្រឿងបន្ថែមទៀត, លុយក្នុងកុងធនាគារចំនួន ១២ ពាន់លានដុង, Apartments និងអចលនទ្រព្យចំនួន ១៨ ត្រូវបានរឹបអូស។ ចំនួនទឹកប្រាក់សរុបនៃប្រាក់ និងទ្រព្យសកម្មដែលទើប … Continue reading ប៉ូលិសវៀតណាម បន្តប្រមូលលុយ និង​អចលនទ្រព្យបានជាង ១០០ ពាន់លានដុងទៀត ក្នុងករណីបោកប្រាស់ របស់អ្នកលេងតិកតុកល្បី Mr Pips