ប្រទេសថៃ ទទួលយកការអញ្ជើញ របស់រុស្ស៊ី ឱ្យចូលរួមក្នុងក្រុមប្រទេស BRICS

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ថៃ បានរាយការណ៍ កាលពីថ្ងៃពុធថា ប្រទេសថៃបានទទួល យកការអញ្ជើញ របស់រុស្ស៊ីជាផ្លូវការដើម្បីក្លាយជារដ្ឋ ដៃគូក្រុមប្រទេស BRICS ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ឋានៈ ‘ប្រទេសដៃគូ’ ថ្មីមួយត្រូវ បានអនុម័ត នៅក្នុងកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan ប្រទេសរុស្ស៊ី ក្នុងខែតុលា ហើយមានបំណង បម្រើជាជម្រើសមួយសម្រាប់សមាជិកភាព បន្ទាប់ពីប្រទេសជាង ៣០ បានដាក់ពាក្យចូលរួមជាមួយអង្គការនេះ។ BRICS ដំបូងឡើយរួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ហើយត្រូវបានពង្រីកនៅឆ្នាំនេះ ដើម្បីរួមបញ្ចូល ប្រទេស អេហ្ស៊ីប អ៊ីរ៉ង់ អេត្យូពី និងអេមីរ៉ាតអារ៉ាប់រួម។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃ បានរាយការណ៍ថា កាលពីថ្ងៃអង្គារ គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃ បានយល់ព្រម ចំពោះការសម្រេចចិត្តនេះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យ Nikondet … Continue reading ប្រទេសថៃ ទទួលយកការអញ្ជើញ របស់រុស្ស៊ី ឱ្យចូលរួមក្នុងក្រុមប្រទេស BRICS