សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យថា មានមនុស្សទាំងអស់ចំនួន១៧៩នាក់ នៅលើយន្តហោះដឹកអ្នកដំណើរ ដែលបានធ្លាក់នៅពេលចុះចត នៅឯអាកាសយានដ្ឋានមួយនៅភាគនិរតី នៃប្រទេសកូរ៉េខាងត្បូង ត្រូវបានបញ្ជាក់ថា បានស្លាប់ទំាងអស់ លើកលែងតែមនុស្ស ២នាក់ប៉ុណ្ណោះ ដែលត្រូវបានជួយសង្គ្រោះ ។ ប្រព័ន្ធផ្សព្វផ្សាយបានគេរាយការណ៍មកថា នៅវេលាម៉ោងប្រហែល ៩និង០៣នាទីព្រឹក ម៉ោងនៅក្នុងស្រុក យន្តហោះដែលមានអ្នកដំណើរចំនួន ១៧៥នាក់ ក្នុងរួមទាំងជនជាតិកូរ៉េខាងត្បូងចំនួន ១៧៣នាក់ និងជនជាតិថៃចំនួន ២នាក់ បូករួមជាមួយនឹងអ្នកបម្រើលើយន្តហោះចំនួន ៦នាក់ ស្ថិតនៅក្នុងពេលយន្តហោះធ្លាក់ ខណៈយន្តហោះបានព្យាយាមចុះចត នៅឯអាកាសយានដ្ឋានអន្តរជាតិ Muan នៅរយៈចម្ងាយប្រហែល ២៩០គីឡូម៉ែត្រភាគនិរតីនៃរដ្ឋធានីសេអ៊ូល ។ យន្តហោះ Jeju Air ជាជើងហោះហើរលេខ 7C2216 ហោះចេញពីទីក្រុងបាងកក ប្រទេសថៃឡង់ដ៏ បានចុះចតដោយគ្មានកង់ រអិលចេញពីផ្លូវរត់ ហើយបានបុកជញ្ជាំងខាងក្រៅនៃផ្លូវរត់ ដោយតួយន្តហោះបានបាក់ពាក់កណ្តាល និងឆាបឆេះឡើង ។ គេបានដឹងថា មានតែសមាជិកនាវិកចំនួន ២នាក់ប៉ុណ្ណោះ ដែលត្រូវបានជួយសង្គ្រោះនៅផ្នែកខាងក្រោយ នៃយន្តហោះដែលមានគ្រោះថ្នាក់នោះ ដែលផ្នែកភាគច្រើនត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយមនុស្សចំនួន ១៧៩នាក់ទៀតត្រូវបានបញ្ជាក់ថា បានស្លាប់ទាំងអស់ … Continue reading Update៖ ព័ត៌មានលម្អិតពាក់ព័ន្ធនឹងករណី ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង បណ្តាលឲ្យស្លាប់មនុស្សអស់ ១៧៩នាក់ និង២នាក់ អាចមានសង្ឃឹមរស់រានមានជីវិត
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed