បរទេស៖ ប្រធានអង្គការឃ្លាំមើលសុខភាព របស់អង្គការសហប្រជាជាតិបាននិយាយថា លោកបានរួចផុតពីសេចក្តីស្លាប់យ៉ាងចង្អៀត នៅពេលដែលអ៊ីស្រាអែលវាយប្រហារ ព្រលានយន្តហោះក្នុងរដ្ឋធានី Sanaa របស់យេម៉ែន កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Ghebreyesus បានទៅទស្សនាប្រទេសដែលហែកហួរ ដោយសង្រ្គាមស៊ីវិល ដើម្បីចរចារដោះលែងបុគ្គលិកអង្គការសហប្រជាជាតិ ដែលឃុំខ្លួនដោយក្រុមឧទ្ទាម ហួធី ដែលគ្រប់គ្រងទីក្រុង Sanaa ។ យន្តហោះអ៊ីស្រាអែលបាន វាយប្រហារព្រលានយន្តហោះ ខណៈក្រុមអង្គការសហប្រជាជាតិ ហៀបនឹងឡើងយន្តហោះ។ រូបភាពកាមេរ៉ាសុវត្ថិភាពដែលបង្ហោះដោយ លោក Ghebreyesus បង្ហាញថា ប្រធានអង្គការសុខភាពពិភពលោកត្រូវបាន ក្រុមរបស់គាត់នាំខ្លួនយ៉ាងលឿន ពីកន្លែងសម្រាកនៅព្រលានយន្តហោះ។ វាក៏បង្ហាញពីការវាយប្រហារលើប៉មបញ្ជាផងដែរ។ លោកសរសេរថា “វាមានភាពវឹកវរណាស់។ ប្រជាជនស្ថិតក្នុងភាពច្របូកច្របល់ និងរត់ទៅគ្រប់ទីកន្លែង ហើយគ្មានទីជំរកទេ៖ ពួកយើងត្រូវបានលាតត្រដាងទាំងស្រុង។ នៅក្នុងការប្រកាសនៅលើ X, លោក Ghebreyesus បានថ្លែងអំណរគុណដល់មនុស្ស គ្រប់គ្នាសម្រាប់ពាក្យនៃការគាំទ្រ។ លោកបាននិយាយថា “ខ្ញុំដឹងគុណជាពិសេសចំពោះសហការី និងបុគ្គលិកអាកាសយានដ្ឋាន … Continue reading ប្រធានអង្គការឃ្លាំមើលសុខភាព របស់អង្គការសហប្រជាជាតិ រួចផុតពីសេចក្តីស្លាប់ អំឡុងពេលអ៊ីស្រាអែលវាយប្រហារ ព្រលានយន្តហោះក្នុងរដ្ឋធានីរបស់យេម៉ែន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed