BAKU៖ កាលពីថ្ងៃអាទិត្យ លោក Ilham Aliyev ប្រធានាធិបតី ប្រទេសអាស៊ែបៃហ្សង់ បានទាមទារឱ្យប្រទេសរុស្ស៊ី ទទួលស្គាល់ថា បានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Azerbaijan Airlines នៅមុនពេលដែលវាបានធ្លាក់ ដោយបានចោទ ប្រកាន់ក្រុងម៉ូស្គូ តាំងពីលើកដំបូងថា បានព្យាយាមលាក់បាំងមូល ហេតុនៃគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរមួយនេះ ។លោក Aliyev បានធ្វើការចោទប្រកាន់យ៉ាងដូច្នេះ នៅក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយ រដ្ឋនៅឯអាកាសយានដ្ឋានBAKU ៤ថ្ងៃក្រោយពីយន្តហោះ AZAL Embraer 190 បានធ្លាក់នៅក្នុងប្រទេសកាហ្សាក់ស្ថាន ដែលបានបណ្តាលឲ្យស្លាប់មនុស្សចំនួន៣៨នាក់ក្នុងចំណោម៦៧នាក់នៅលើយន្តហោះនោះ ។ មន្ត្រី អាស៊ែបៃហ្សង់បានលើកឡើងយ៉ាងដូច្នេះថា យន្តហោះនេះត្រូវបានវាយប្រហារ ដោយប្រព័ន្ធការពារ ដែនអាកាសរបស់រុស្ស៊ី ខណៈដែលយន្តហោះបានព្យាយាមចុះចតនៅទីក្រុង Grozny រដ្ឋធានីនៃសាធារណរដ្ឋឆេចយ៉ា ។ កាលពីថ្ងៃអាទិត្យ ក្រសួងដឹកជញ្ជូន នៅក្នុងប្រទេសកាហ្សាក់ស្ថាន បានឲ្យដឹងថា ប្រអប់ខ្មៅរបស់យន្តហោះ នឹងត្រូវបានបញ្ជូនសម្រាប់ធ្វើការវិភាគទៅកាន់ប្រទេសប្រេស៊ីល ដែលផលិតយន្តហោះ Embraer នោះ ។ ការចោទប្រកាន់ទាំងបើកចំហ ខុសពីធម្មតារបស់លោក Aliyev មកលើសម្ព័ន្ធមិត្តប្រពៃណី របស់ប្រទេសលោកបានធ្វើឡើង … Continue reading Update៖ អាស៊ែបៃហ្សង់ បញ្ជាក់ថា រុស្ស៊ី បាញ់ទម្លាក់យន្តហោះ នៅមុនពេលយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Azerbaijan Airlines បានធ្លាក់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed