រដ្ឋាភិបាលអាល្លឺម៉ង់ ចោទមហាសេដ្ឋីបច្ចេកវិទ្យាអាមេរិក Elon Musk ពីការប៉ុនប៉ងជ្រៀតជ្រែក​ ការបោះឆ្នោតរបស់ខ្លួន

បរទេស៖ រដ្ឋាភិបាលអាល្លឺម៉ង់បានចោទប្រកាន់មហាសេដ្ឋីបច្ចេកវិទ្យាលោក Elon Musk ពីការប៉ុនប៉ងមានឥទ្ធិពលលើការបោះឆ្នោតសហព័ន្ធនាពេលខាងមុខរបស់ប្រទេសអាល្លឺម៉ង់ ដែលគ្រោងធ្វើនៅថ្ងៃទី២៣ ខែកុម្ភៈ ។ យោងតាមលោកស្រី Christiane Hoffmann អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Musk កំពុងព្យាយាមឱ្យមានមតិ សាធរណៈលម្អៀងដើម្បីគាំទ្រក្រុមស្តាំនិយមជ្រុលសម្រាប់គណបក្សអាល្លឺម៉ង់ (AfD) ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Elon Musk បានបង្កឱ្យមានភាពចម្រូង ចម្រាសយ៉ាងខ្លាំងនៅក្នុងប្រទេស អាឡឺម៉ង់បន្ទាប់ពីការបង្ហោះនៅលើ X កាលពីដើមខែនេះថា “មានតែគណបក្ស AfD ទេដែលអាចជួយសង្គ្រោះប្រទេសអាល្លឺម៉ង់បាន” ។ នេះត្រូវបានបន្តដោយកាសែតអាល្លឺម៉ង់ Welt am Sonntag កាលពីសប្តាហ៍មុន ដែលក្នុងនោះ គាត់បានការពារគណបក្ស ហើយប្រឆាំងនឹងការចោទប្រកាន់ពីភាពជ្រុលនិយម និងបានសរសើរគោល នយោបាយសេដ្ឋកិច្ចរបស់ខ្លួន។ លោកស្រី Hoffmann បាននិយាយកាលពីថ្ងៃចន្ទថា “Elon Musk ពិតជាកំពុងព្យាយាមមានឥទ្ធិពលលើការបោះឆ្នោតសហព័ន្ធតាមរយៈសេចក្តីថ្លែងការណ៍របស់គាត់” ។ លោកស្រីបានកត់សម្គាល់ថា ខណៈពេលដែលសេរីភាព … Continue reading រដ្ឋាភិបាលអាល្លឺម៉ង់ ចោទមហាសេដ្ឋីបច្ចេកវិទ្យាអាមេរិក Elon Musk ពីការប៉ុនប៉ងជ្រៀតជ្រែក​ ការបោះឆ្នោតរបស់ខ្លួន