តំបន់គ្រប់គ្រងដោយរុស្សីចំនួន១០ ប្រកាសហាមប្រាមការជីកយកលុយគ្រីបតូ Crypto Mining
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ការជីកយករូបិយបណ្ណជាលុយគ្រីបតូឬ Crypto Mining នៅក្នុងតំបន់ចំនួន១០នៃប្រទេសរុស្ស៊ីត្រូវបានកំណត់ ឬហាមឃាត់ទាំងស្រុងចាប់ពីថ្ងៃពុធសប្តាហ៍នេះហើយ។ ប្រភពដដែលបានសរសេរទៀតថាការរឹតបន្តឹងដែលបានណែនាំនៅក្នុងតំបន់ដែលប្រឈមនឹងការខ្វះខាតអគ្គិសនីនឹងនៅតែមានជាធរមានរហូតដល់ថ្ងៃទី១៥ខែមីនា ឆ្នាំ២០៣១។ បញ្ជីនៃតំបន់ដែលរងផលប៉ះពាល់ដោយការហាមឃាត់រួមមានសាធារណរដ្ឋភាគខាងត្បូងនៃ Dagestan, Ingushetia, Kabardino-Balkaria, Karachay-Cherkessia, North Ossetia និង Chechnya រួមជាមួយនឹងតំបន់ថ្មីរបស់រុស្ស៊ីគឺតំបន់ Donetsk, Lugansk Zaporozhye និង Kherson ។ គួរឲ្យដឹងដែរថាការរឹតបន្តឹងការជីកយករ៉ែបណ្តោះអាសន្នត្រូវបានណែនាំដំបូងតាំងចាប់តាំងតែពីពេលដែលមានការប្រើប្រាស់ថាមពលខ្ពស់បំផុតនិងខ្លាំងពេកនៅក្នុងតំបន់ចំនួនបីគឺ Irkutsk, Buryatia និង Transbaikal ៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed