ទន្លេមេគង្គក្រោម ឥទ្ធិពលរបស់ចិន
បរទេស ៖ ទីក្រុងប៉េកាំង កំពុងស្វែងរកការបង្កើន ឥទ្ធិពលរបស់ខ្លួននៅក្នុងអាងទន្លេមេគង្គ ដោយការបង្កើនចំនួន គម្រោងធំដែលខ្លួនផ្តល់ហិរញ្ញប្បទាន និងក្រុមហ៊ុនសេដ្ឋកិច្ច ដែលខ្លួនគ្រប់គ្រង ។ ប្រទេសក្នុងតំបន់ដូចជាកម្ពុជា និងឡាវ ចង់បានបែបនោះ ស្របពេលដែលវៀតណាម ដែលកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក បារម្ភពីសកម្មភាពរបស់ចិន។ នេះជាការយល់ឃើញរបស់អត្ថបទស៊ើបអង្កេតខែវិច្ឆិកា ឆ្នាំ២០២៤ ដោយអ្នកឆ្លើយឆ្លងព័ត៌មានពិសេសរបស់កាសែតបារាំង Le Monde នៅកម្ពុជា (Brice Pedroletti) និងប្រទេសថៃ (ខេត្តឈៀងខុង)។ វែបសាយ RFI ជាភាសាវៀតណាម បានសរសេរថា ឧទាហរណ៍ថ្មីបំផុត គឺគម្រោងប្រឡាយហ្វូណនតេជោ ជាឈ្មោះចិនសម្រាប់អាណាចក្រចំប៉ាដំបូង (សតវត្សទី១-៧)។ ប្រឡាយហ្វូណន មានតម្លៃ ១,៧ ពាន់លានដុល្លារ ដែលផ្តល់មូលនិធិដោយប្រទេសចិន មានប្រវែង ១៨០ គីឡូម៉ែត្រ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ឈូងសមុទ្រថៃ ដែលមានទទឹងរហូតដល់ ១០០ ម៉ែត្រ ដែលអនុញ្ញាតឱ្យនាវា ដែលមានសមត្ថភាពអតិបរមា ៣ ០០០ តោនធ្វើដំណើរគ្រប់ផ្លូវទៅកាន់ ខេត្តព្រះសីហនុ ដែលជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ។ … Continue reading ទន្លេមេគង្គក្រោម ឥទ្ធិពលរបស់ចិន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed